• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ (ទីក្រុងហាណូយ) ប្រធានរដ្ឋវៀតណាមលោក To Lam បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Gennady Bezdetko។
ប្រធានរដ្ឋវៀតណាមលោក To Lam អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម (រូបថត៖ VNA)

ក្នុងជំនួបនេះ ប្រធានរដ្ឋលោក To Lam បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុករុស្ស៊ីគឺជាដៃគូគួរឲ្យជឿទុកចិត្ត ហើយជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់ខ្លួន។ លោកវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណី និងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងរុស្ស៊ីក្នុងរយៈពេលកន្លងទៅ។ លោកបានចាត់ទុកថា ភាគីទាំងពីរនៅតែមានសក្តានុពលជាច្រើន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ។ លោកប្រធានរដ្ឋមានជំនឿជាក់ថាតាមរយៈយន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់ ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងរុស្ស៊ីនឹងបន្តត្រូវបានពង្រឹងថែមទៀតនាពេលខាងមុខ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត Gennady Bezdetko មានគោលបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ក្នុងនោះមានសេដ្ឋកិច្ច ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ អប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និងការផ្លាស់ប្ដូររវាងប្រជាជនជាមួយប្រជាជនផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top