• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហូឡង់ និងស្វីសមកជំរាបលា

នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Elsbeth Akkermann និងឯកអគ្គរដ្ឋទូតស្វីសលោក Ivo Sieber មកជំរាបលាបញ្ចប់បេសកកម្មការទូតនៅវៀតណាម។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Elsbeth Akkermann (រូបថត៖ VNA)  
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតស្វីសលោក Ivo Sieber (រូបថត៖ VNA)  

នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតហូឡង់លោកស្រី Elsbeth Akkermann ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា ហូឡង់តែងតែជាដៃគូពាណិជ្ជកម្មជួរមុខ ហើយជាវិនិយោគិនធំបំផុតរបស់សហភាពអឺរ៉ុប (EU) នៅវៀតណាម។ លោកប្រធានរដ្ឋបានឲ្យដឹងថា បច្ចុប្បន្ននេះយន្តការសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រស្ដីពីការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក (ឆ្នាំ ២០១០) និងភាពជាដៃគូយុទ្ធសាស្ត្រស្តីពីកសិកម្មប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងអាហារ (ឆ្នាំ ២០១៤) ត្រូវបានរក្សា និងអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទៅជាសេដ្ឋកិច្ចវិលជុំ ការផ្លាស់ប្តូរឌីជីថល ថាមពលកកើតឡើងវិញ ការដឹកជញ្ជូន-នាវាចរណ៍ កំណើនបៃតង និងការអភិវឌ្ឍប្រកបដោយចីរភាព ជាពិសេសនៅក្នុងតំបន់ដីសណ្ដទន្លេ Cuu Long។ លោកប្រធានរដ្ឋបានស្នើឲ្យប្រទេសទាំងពីរជំរុញខ្លាំងការ ផ្លាស់ប្តូរគណៈប្រតិភូផ្ទាល់ ជាពិសេសគឺថ្នាក់ជាន់ខ្ពស់ ហើយ ភាគីទាំងពីរបន្តជំរុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សក្តានុពលនៃប្រទេសទាំងពីរ។

នៅក្នុងជំនួបជាមួយលោក Ivo Sieber ឯកអគ្គរដ្ឋទូតស្វីស លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ស្វីសគឺជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់វៀតណាម។ លោកបានស្នើឱ្យស្វីសពន្លឿនការសម្រេចរួចរាល់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងតំបន់ពាណិជ្ជកម្មសេរីអឺរ៉ុប - EFTA (រួមទាំងប្រទេសចំនួន ៤ គឺ ស្វីស ន័រវែស អ៊ីស្លង់ និងលីចតេនស្ទីន)។ លោកប្រធានរដ្ឋបានចាត់ទុកថា កិច្ចព្រមព្រៀងនេះនឹងបើកឱកាសជាច្រើនសម្រាប់ការវិនិយោគ ធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសគឺលើវិស័យហិរញ្ញវត្ថុ-ធនាគារ ធានារ៉ាប់រង ឧស្សាហកម្មកែច្នៃ ឱសថ កែច្នៃផលិតផលកសិកម្ម និងទេសចរណ៍ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចុះពិនិត្យគម្រោងផ្លូវរថភ្លើងទីក្រុងនៅកំណាត់ផ្លូវ Nhon-ស្ថានីយ៍ហាណូយ

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចុះពិនិត្យគម្រោងផ្លូវរថភ្លើងទីក្រុងនៅកំណាត់ផ្លូវ Nhon-ស្ថានីយ៍ហាណូយ

ខ្សែរថភ្លើងនេះមានប្រវែង ១២,៥ គីឡូម៉ែត្រ រួមមានស្ថានីយចំនួន ១២ ចាប់ពីស្ថានីយ៍ Nhon ដល់ស្ថានីយហាណូយ វិថី Tran Hung Dao ។

Top