• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីលើកតម្កើង កសិករវៀតណាមឆ្នើមចំនួន ១០០ នាក់ក្នុងឆ្នាំ២០២២

អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីលើកតម្កើង ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ តថភាពជាក់ស្ដែងនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ បាន បង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកសិកម្ម និងតំបន់ជនបទ ជានិច្ចកាលជាឆ្អឹងខ្នងនៃខឿន សេដ្ឋកិច្ច ជាទីបង្អែកដ៏រឹងមាំរបស់បក្ស និងប្រជាជន នៅពេលដែលប្រទេសជាតិជួប ការលំបាកសាកល្បងម្ដងៗ។
រូបថត៖ VNA  

ក្នុងឱកាសរំលឹកខួបលើកទី ៩១ នៃការបង្កើតសមាគមកសិករវៀតណាម នាយប់ ថ្ងៃទី ១៤ ខែតុលា នៅរដ្ឋធានីហាណូយ កសិករវៀតណាមឆ្នើមចំនួន ១០០ នាក់បាន អញ្ជើញចូលរួមពិធីលើកតម្កើងនិងប្រគល់កិត្តិនាមជាកសិករឆ្នើមវៀតណាមឆ្នាំ២០២២ ។ កសិករទាំងអស់នេះ មានសមិទ្ធិផលលេចធ្លោក្នុងផលិតកម្ម អាជីវកម្ម ជំរុញការ ចងសម្ព័ន្ធ អភិវឌ្ឍសហករណ៍ កសាងជនបទថ្មី មានការច្នៃប្រឌិត គំនិតផ្ដួចផ្ដើម ជាច្រើន ក្នុងការចាប់ផ្តើមអាជីវកម្ម និងការផ្លាស់ប្តូរឌីជីថល។
អញ្ជើញចូលរួម និងថ្លែងមតិក្នុងពិធីលើកតម្កើង ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ តថភាពជាក់ស្ដែងនៃការអភិវឌ្ឍប្រទេសជាតិក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ បាន បង្ហាញឲ្យឃើញថា សេដ្ឋកិច្ចកសិកម្ម និងតំបន់ជនបទ ជានិច្ចកាលជាឆ្អឹងខ្នងនៃខឿន សេដ្ឋកិច្ច ជាទីបង្អែកដ៏រឹងមាំរបស់បក្ស និងប្រជាជន នៅពេលដែលប្រទេសជាតិជួប ការលំបាកសាកល្បងម្ដងៗ។ លោកប្រធានរដ្ឋបានស្នើឲ្យ សមាគមកសិករវៀតណាមគួរតែគៀរគរនិងប្រើ ប្រាស់ប្រកបដោយប្រសិទ្ធភាពនូវគ្រប់ប្រភពធនធានទាំងអស់របស់វណ្ណៈកសិករ និង សមាសភាគសេដ្ឋកិច្ចក្នុង និងក្រៅប្រទេស ធ្វើឲ្យវិស័យកសិកម្ម កសិករ និងជនបទ មានជំហានអភិវឌ្ឍន៍កាន់តែលឿននិងប្រកបដោយចីរភាព។ ខិតខំប្រឹងប្រែងអនុវត្តន៍ ឲ្យបានគោលដៅកសាងកសិកម្មរីកចម្រើន កសិករអ្នកមាន ជនបទស៊ីវីល័យនិងទំនើប។ សមាគមកសិករវៀតណាមត្រូវមានដំណោះស្រាយជួយឧបត្ថម្ភជាក់ស្តែង និង មានប្រសិទ្ធភាព ដើម្បីជួយកសិករពង្រឹងការចងសម្ព័ន្ធ រៀបចំផលិតកម្មឡើងវិញ តាម ទិសដៅផ្លាស់ប្តូរយ៉ាងខ្លាំងក្លាទៅកាន់ការផលិតទំនិញខ្នាតធំ៕
  
 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha៖ ការងារបង្ការនិងទប់ទល់នឹងព្យុះ Kalmaegi ត្រូវតែដាក់ក្នុងស្ថានភាពអាសន្ន

"ដាក់ការងារបង្ការ និងទប់ទល់នឹងនឹងព្យុះ Kalmaegi (ព្យុះលេខ ១៣) ឲ្យស្ថិតក្នុងស្ថានភាព “បន្ទាន់ជាង”។ នេះជាសំណើរបស់ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha អនុប្រធានគណៈកម្មាធិការជាតិដឹកនាំការការពារស៊ីវិល នៅក្នុងកិច្ចប្រជុំអនឡាញ ស្តីពីការទប់ទល់នឹងនឹងព្យុះ Kalmaegi នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល។

Top