• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បំពេញដំណើរទស្សនកិច្ចការងារនៅតំបន់ភាគកណ្ដាល

ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងបណ្ដាប្រតិភូ។ (រូបថត៖ VNA)
 

នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងដាណាំង ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុងដាណាំងនិងខេត្ត ក្វាងណាម។ ថ្លែងនៅទីនេះ លោកប្រធានរដ្ឋ ចាត់ទុកថា ក្វាងណាមនិងដាណាំងត្រូវក្លាយទៅជាតំបន់គួរឲ្យចង់រស់នៅ ជាពិសេសគឺក្នុងដំណាក់កាលក្រោយជម្ងឺ កូវីដ ១៩។ ដំបូងបង្អស់ ត្រូវការស្ដារវិស័យទេសចរណ៍ឡើងវិញ ក្លាយទៅជាគោលដៅទេសចរណ៍សុវត្ថិភាពរបស់ភ្ញៀវអន្តរជាតិ។ តួនាទីរបស់ទីក្រុងដាណាំង គឺជាមជ្ឈមណ្ឌលនៃតំបន់សេដ្ឋកិច្ចសំខាន់ភាគកណ្ដាល។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានសម្ដែងគោលចំណងថា រួមជាមួយទីក្រុងដាណាំង ខេត្ត ក្វាងណាម ត្រូវតែជាកម្លាំងចលករចំពោះកំណើនសេដ្ឋកិច្ចនៃតំបន់ភាគកណ្ដាល ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

អភិវឌ្ឍន៍ទំនាក់ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហភាពអឺរ៉ុប​ឡើងដល់កម្ពស់ថ្មីមួយ

លោកស្រី Kaja Kallas បានសង្កត់ធ្ងន់ថា វៀតណាម និង EU ចែករំលែកទស្សនៈ និងផលប្រយោជន៍ជាច្រើនក្នុងការ​ជំរុញពហុភាគីនិយម រក្សាសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ គាំទ្រពាណិជ្ជកម្មសេរី ធានាសន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍ ព្រមទាំងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ។

Top