• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជួបជាមួយប្រធានស្តីទីសភាប្រឹក្សា ប្រជាជននិងប្រធានរដ្ឋសភាឥណ្ឌូនេស៊ី

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅឥណ្ឌូនេស៊ី នារសៀលថ្ងៃទី ២២ ខែធ្នូ នៅរដ្ឋធានីហ្សាកាតា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បាន អញ្ជើញជួបសន្ទនាជាមួយប្រធានស្តីទីសភាប្រឹក្សាប្រជាជនឥណ្ឌូនេស៊ី លោក Arsul Sani។
  រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសន្ទនាជាមួយប្រធានស្តីទីសភាប្រឹក្សាប្រជាជនឥណ្ឌូនេស៊ី លោក Arsul Sani។ (រូបថត៖ TTXVN)
ប្រធានស្ដីទីសភាប្រឹក្សាប្រជាជនឥណ្ឌូនេស៊ី លោក Arsul Sani បានអបអរ សាទរចំពោះលទ្ធផលល្អប្រសើរនៃកិច្ចពិភាក្សាការងាររវាងលោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកប្រធានាធិបតី Joko Widodo ហើយជឿជាក់ថា ដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកទៅក្នុងការជំរុញ និងធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូ យុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោកក៏បានបញ្ជាក់លើការគាំទ្រចំពោះកិច្ចព្រម ព្រៀងដែលប្រទេសទាំងពីរសម្រេចបានក្នុងឱកាសនេះផងដែរ។
ជួបជាមួយប្រធានរដ្ឋសភាឥណ្ឌូនេស៊ី លោកស្រី Puan Maharani ភាគីទាំងពីរ បានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងគ្រប់កាណាល់ ក្នុងនោះ មានគណៈប្រតិភូថ្នាក់ដឹកនាំរដ្ឋសភានៃប្រទេសទាំងពីរ ក៏ដូចជាគណៈកម្មាធិការនៃ រដ្ឋសភាដើម្បីចែករំលែកបទពិសោធន៍ក្នុងការកសាងច្បាប់ និងការសម្របសម្រួល ឃ្លាំមើលកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដើម្បីលើកកម្ពស់តួនាទី របស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ ភាគីទាំង ពីរបានបញ្ជាក់ថានឹងពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅវេទិកាសភាពហុភាគី ផ្សេងទៀតដូចជាសហភាពអន្តរសភាពិភពលោក (IPU) វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF) ព្រមទាំងត្រៀមខ្លួនជាស្រេចគាំទ្រជំហររបស់គ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top