• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជា

នាព្រឹកថ្ងៃទី២១ ខែធ្នូ ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅដល់ព្រលានយន្តហោះភ្នំពេញ រាជ ធានីភ្នំពេញ ចាប់ផ្ដើមដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃ ទី២១ដល់ថ្ងៃទី២២ ខែធ្នូ តបតាមព្រះរាជអញ្ជើញរបស់ព្រះករុណាព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

 

ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាទទួលស្វាគមន៍ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នៅព្រលានយន្តហោះ។ (រូបថត៖ VOV)


ទទួលលោកប្រធានរដ្ឋ Nguyen Xuan Phuc នៅព្រលានយន្តហោះ មានវត្តមានឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង សម្ដេចចៅហ្វា វាំង គង់ សំអុល រដ្ឋលេខាធិការក្រសួង ព្រះបរមរាជវាំង លោក កុល ប៊ុនលី ឧត្តមសេនីយ៍ជាន់ខ្ពស់ចំនួន១២រូបនៃកងយោធពល ខេមរភូមិន្ទនិងនគរបាលកម្ពុជា រួមជាមួយបងប្អូនអាណិកជនវៀតណាមនិងប្រជាជន កម្ពុជាយ៉ាងច្រើនកុះករផងដែរ។

នេះជាដំណើរទស្សនកិច្ចនៅកម្ពុជាជាលើកដំបូងរបស់លោក Nguyen Xuan Phuc ក្នុងនាមជាប្រធានរដ្ឋ ហើយក៏ជាដំណើរទស្សនកិច្ចជាផ្លូវការដំបូងបំផុតរបស់ ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាមទៅកាន់កម្ពុជា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ បន្ទាប់ការផ្ទុះឡើងនៃជម្ងឺកូវីដ-១៩ផងដែរ។ ដំណើរទស្សនកិច្ចគឺសំដៅអនុវត្តន៍គោលមាគ៌ា កិច្ចការបរទេសនៃមហាសន្និបាតបក្សទូទាំងប្រទេសលើក ទី១៣; បង្ហាញពីការគោរព និងការអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសជិតខាងនានា។ ដំណើរទស្សនកិច្ចប្រព្រឹត្ត ទៅនៅពេលដែលទំនាក់ទំនងជាអ្នកជិតខាង ចំណងសាមគ្គីភាព មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម-កម្ពុជាបន្តរីកចម្រើនយ៉ាងល្អ ប្រសើរ។ ទោះបីជាកំពុងរងផលប៉ះពាល់ជាច្រើនដោយជម្ងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែ ប្រទេសទាំងពីរនៅតែរៀបចំជំនួបប្រាស្រ័យជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់យ៉ាងញឹកញាប់។ ដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជាលើកនេះ ក៏ជាព្រឹត្តិការណ៍ដំបូងដែលចាប់ផ្ដើម បណ្ដាសកម្មភាពអបអរសាទរ “ឆ្នាំមិត្តភាពវៀតណាម-កម្ពុជា កម្ពុជា-វៀតណាម” និង ការរំលឹកខួបលើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ (២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០២២)។ នេះក៏ជាឱកាសដើម្បីថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលកន្លងមក; ផ្លាស់ប្ដូរ មតិ ពិភាក្សាគ្នាសំដៅជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខ ក៏ដូចជាអំពី ស្ថានភាពនៅក្នុងតំបន់និងលើពិភពលោកដែលជាកង្វល់រួមទៀតផង។

 

បងប្អូនអាណិកជនវៀតណាមនិងប្រជាជនកម្ពុជាទទួលស្វាគមន៍ (រូបថត៖ VOV)


តាមកម្មវិធីនៃដំណើរទស្សនកិច្ច ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc នឹងអញ្ជើញចូលគាល់ព្រះមហាក្សត្រកម្ពុជា នរោត្តម សីហមុនី; ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តី សម្ដេច តេជោ ហ៊ុន សែន; ជួបសម្ដែងការគួរសមជាមួយប្រធានព្រឹទ្ធសភា សម្ដេច សាយ ឈុំ ប្រធានរដ្ឋសភា សម្ដេច ហេង សំរិន និងចូលរួមពិធីចុះបឋមសិលាអគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា; ទទួល ជួបជាមួយឧបនាយករដ្ឋមន្រ្តីកម្ពុជា; ជួបសំណេះសំណាលជាមួយសហគមន៍ជនវៀតណាមនៅកម្ពុជា; ជួបសំណេះសំណាលជាមួយតំណាង សហគមន៍ធុរកិច្ចវៀតណាម និងធុរជនខ្មែរ-វៀតណាមនៅកម្ពុជាផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

ឱកាសសហប្រតិបត្តិការ និងតភ្ជាប់អាជីវកម្មរវាងវៀតណាម និងកម្ពុជា

សន្និសីទនេះបានជួយសហគ្រាសនៃប្រទេសវៀតណាម និងកម្ពុជា សហការគ្នា ស្វែងរកឱកាសអាជីវកម្ម ជំរុញការនាំចេញទំនិញ ជួយសហគ្រាសធុនតូច និងមធ្យមនៃប្រទេសទាំងពីរ ជំនះពុះពារលើការលំបាកក្រោយជំងឺរាតត្បាតកូវីដ ១៩ និងអតិផរណាសេដ្ឋកិច្ចពិភពលោកផងដែរ។

Top