• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៖ ខេត្ត Dong Nai ចាំបាច់ត្រូវស្វែងរកកម្លាំងចលករថ្មី និងគំរូកំណើន ដើម្បីបោះជំហានអភិវឌ្ឍន៍

ខេត្តចាំបាច់ត្រូវដាក់សេដ្ឋកិច្ចឯកជនក្នុងស្រុក និងសេដ្ឋកិច្ចសហប្រតិបតិ្តការក្នុងទីតាំងដ៏ត្រឹមត្រូវ សម្រួលដល់ការទទួលបានប្រភពធនធាន ដូចជាសេចក្តីសម្រេចចិត្តរបស់បក្ស ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ vna)  
  ប្រធានរដ្ឋលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិ (រូបថត៖ vna)  
  ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc ជាមួយប្រតិភូនានា (រូបថត៖ vna)  

នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ នៅទីក្រុង Bien Hoa អញ្ជើញថ្លែងមតិក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត Dong Nai ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានស្នើឲ្យខេត្ត Dong Nai ចាំបាច់ត្រូវស្វែងរកកម្លាំងចលករថ្មី និងគំរូកំណើន ដើម្បីបង្កើតជំហានអភិវឌ្ឍន៍ ហើញដឹកនាំកំណើនតំបន់សេដ្ឋកិច្ចពិសេសភាគខាងត្បូង។ ជាមួយអាកាសយានដ្ឋាន Long Thanh ខេត្តចាំបាច់ត្រូវសិក្សាស្រាវជ្រាវនិងបង្កើតលំហអភិវឌ្ឍន៍ថ្មីៗដូចជា តំបន់ទីក្រុងព្រលានយន្តហោះ តំបន់តភ្ជាប់ជាមួយកំពង់ផែ Cai Mep  Thi Vai តភ្ជាប់ជាមួយទីក្រុងហូជីមិញ។

ខេត្តចាំបាច់ត្រូវដាក់សេដ្ឋកិច្ចឯកជនក្នុងស្រុក និងសេដ្ឋកិច្ចសហប្រតិបតិ្តការក្នុងទីតាំងដ៏ត្រឹមត្រូវ សម្រួលដល់ការទទួលបានប្រភពធនធាន ដូចជាសេចក្តីសម្រេចចិត្តរបស់បក្ស ដើម្បីបង្កើតកម្លាំងចលករសម្រាប់ការអភិវឌ្ឍ។ ប្រធានរដ្ឋលោក Nguyen Xuan Phuc បានឲ្យដឹងថា៖ “ខេត្ត Dong Nai គប្បីមានចក្ខុវិស័យ និងសេចក្តីប្រាថ្នាថ្មីក្នុងលក្ខខណ្ឌថ្មីនាពេលបច្ចុប្បន្ន ក្នុងបរិបទនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការច្នៃប្រឌិត។ ប្រសិនបើគ្មានសេចក្តីប្រាថ្នា និងមិនដោះស្រាយការជំពាក់ជំពិនផ្ទៃក្នុង គឺមិនមានជំហានអភិវឌ្ឍន៍ថ្មីទេ សូម្បីតែធ្លាក់ចុះនៅពេលអនាគតដ៏ខ្លីខាងមុខ។ ដូច្នេះ ខេត្ត Dong Nai ត្រូវតែជាកន្លែងដែលគួរឲ្យធ្វើការ គួរឲ្យរស់នៅ គួរឲ្យស្នាក់នៅ។ ជាក់ស្ដែង ពលករទទួលបានផលប្រយោជន៍ពីវប្បធម៌ ការកម្សាន្ត ហើយមានតុល្យភាពរវាងជីវភាព និងការងារ។ ទន្ទឹមនឹងនេះត្រូវមានគម្រោងលំនៅដ្ឋានសង្គម ជួយកម្មករចំនួន ១ លាននាក់ឱ្យមានលទ្ធភាពទិញផ្ទះ ហើយមានទីក្រុងឆ្លាតវៃផងដែរ”។

នារសៀលថ្ងៃដដែល ប្រធានរដ្ឋលោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនាតំបន់ទីក្រុងឆ្លាតវៃ AquaCity នៅទីក្រុង Bien Hoa ខេត្ត Dong Nai ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

HSBC បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២២ ឡើងដល់ ៦,៩%

HSBC បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២២ ឡើងដល់ ៦,៩%

ថ្វីត្បិតតែមានបញ្ហាប្រឈមជាសកលក៏ដោយ ក៏វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហុតដល់ក្លាយទៅជាប្រទេសលេចធ្លោក្នុងតំបន់ទាក់ទងនឹងកំណើន GDP ផងដែរ។

Top