• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Vo Van Thuong អញ្ជើញមកទស្សនានិងជួបធ្វើការជាមួយក្រុមហ៊ុន Viettel Group

នាព្រឹកថ្ងៃទី ១ កុម្ភៈ នៅទីក្រុងហាណូយ ប្រធានរដ្ឋលោក Vo Van Thuong បានអញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្ម និងទូរគមនាគមន៍យោធា (Viettel)។
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញទៅទស្សនា និងជួបធ្វើការជាមួយក្រុមហ៊ុន Viettel Group (រូបថត៖  VNA) 

លោកប្រធានរដ្ឋអញ្ជើញទៅទស្សនា និងស្តាប់ការណែនាំពីផលិតផលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់របស់ Viettel នៅមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Hoa Lac  និងអញ្ជើញទៅទស្សនាទីស្នាក់ការរបស់ក្រុមហ៊ុនផងដែរ។

នៅក្នុងជំនួបធ្វើការនេះ ប្រធានរដ្ឋលោក Vo Van Thuong បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ Viettel ក្នុងការរួមចំណែកដល់ការចូលប្រើទូរស័ព្ទចល័តនៅក្នុងប្រជាជនទាំងមូល និងផ្តល់សេវាអ៊ីនធឺណិត  រួមចំណែកដល់ការបង្កើតឧស្សាហកម្មអេឡិចត្រូនៅវៀតណាម។ Viettel បានក្លាយជាម៉ាកទូរគមនាគមន៍ដ៏មានតម្លៃបំផុតនៅ វៀតណាម លំដាប់លេខ ១ នៅតំបន់អាស៊ីអាគ្នេយ៍ និងលំដាប់លេខ ៩ ក្នុងតំបន់អាស៊ី។ ទាក់ទិននឹងការងារនាពេលខាងមុខ លោកប្រធានរដ្ឋបានស្នើថា៖

“Viettel ត្រូវតែរក្សាតួនាទីរបស់ខ្លួនជាសម្ព័ន្ធក្រុមសេដ្ឋកិច្ចឈានមុខគេរបស់ប្រទេសជាតិ។ ម្យ៉ាងវិញទៀត Viettel ត្រូវតែក្លាយជាគំរូនៃសហគ្រាសរដ្ឋ។ ពោលគឺ យើងត្រូវតែត្រៀមខ្លួនជាស្រេចដើម្បីទទួលយក និងបំពេញភារកិច្ចដែលបានកំណត់ដោយជោគជ័យ។ ចំណែក Viettel ការធ្វើអាជីវកម្មក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងសកម្មភាពកិច្ចការបរទេសរបស់ប្រទេសដែរ។ ទីពីរ Viettel ត្រូវរក្សាតួនាទីស្នូលរបស់ខ្លួនក្នុងការកសាងបរិវេណឧស្សាហកម្មការពារជាតិដែលមានបច្ចេកវិទ្យាខ្ពស់”។

លោកប្រធានរដ្ឋក៏បានស្នើសុំឱ្យក្រុមបន្តរក្សាតួនាទីត្រួសត្រាយរបស់ខ្លួន ក្នុងការបង្កើតរដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងសេដ្ឋកិច្ចឌីជីថល។ ជាមួយគ្នានោះ ស្រាវជ្រាវ និងផលិតឧបករណ៍ទូរគមនាគមន៍ ដោយផ្តោតលើឧបករណ៍បណ្តាញទូរគមនាគមន៍ បង្កើតឧបករណ៍ និងដំណោះស្រាយដើម្បីធានាសុវត្ថិភាពបណ្តាញ រួមទាំងបញ្ហារក្សាអធិបតេយ្យភាពជាតិលើបណ្តាញអ៊ីនធឺណែត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋ លឿង គឿង ទទួលបានជោគជ័យយ៉ាងធំធេង គូសសញ្ញាសម្គាល់សំខាន់ៗជាច្រើន

នៅយប់ថ្ងៃទី ១ ខែវិច្ឆិកា លោកប្រធានរដ្ឋ លឿង គឿង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានវិលត្រឡប់មកទីក្រុងហាណូយវិញ បញ្ចប់ដោយជោគជ័យដំណើរទស្សនកិច្ចចូលរួមសប្តាហ៍កំពូល សហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី ៣២ និងបំពេញការងារទ្វេភាគី នៅកូរ៉េខាងត្បូង តាមការអញ្ជើញរបស់លោកប្រធានាធិបតី លី ជេម្យុង ចាប់ពីថ្ងៃទី ២៩ ខែតុលា ដល់ថ្ងៃទី ១ ខែវិច្ឆិកា។

Top