• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតឆែកមកជំរាបលា


ប្រធានរដ្ឋលោក Tran Dai Quang ទទួលជួបជាមួយឯកអគ្គរដ្ឋទូតឆែកលោក Martin Kleppeko មកជំរាបលា

នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ នៅវិមាន​ប្រធានរដ្ឋ ប្រធានរដ្ឋវៀត​ណាម លោក​ Tran Dai Quang បាន​អញ្ជើញ​​ទទួល​ជួបជាមួយ​​អគ្គ​រដ្ឋទូត​សាធារណ​រដ្ឋ​ឆែក​ប្រចាំ​នៅវៀត​ណាម លោក Martin Kleppeko មក​ជំរាប​លាប​ញ្ចប់​បេសកម្ម​ការ​ទូត​នៅវៀត​​ណាម។ ថ្លែងមតិនៅទីនេះ លោក Tran Dai Quang បានស្នើ​ឲ្យឆែក​បន្ត​គាំទ្រ​និង​ជម្រុញ​ទំនាក់​ទំនង​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​លើគ្រប់​វិស័យ​រវាង​វៀត​ណាម​ ជាមួយសហភាពអឺរ៉ុប (EU) និង​ឆាប់​ចុះហត្ថលេខា​លើកិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​សេរីវៀត​ណាម​-​EU (EVFTA) ព្រមទាំង​ទទួល​ស្គាល់​យន្តការ​សេដ្ឋកិច្ច​ទីផ្សារ​​រប​ស់​វៀត​ណាម។
 
​រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូត Martin Kleppeko ក៏បានថ្លែងអំណរ​គុណ ចំពោះរាល់​ការ​វាយតម្លៃ​សកម្ម​ របស់​ប្រធាន​រដ្ឋវៀតណាម ចំពោះការ​ខំប្រឹង​ប្រែង​របស់ឯក​អគ្គ​រដ្ឋទូត ក្នុងការជម្រុញ​ទំនាក់ទំនង​មិត្តភាព រវាង​សាធារណ​​រដ្ឋ​ឆែក​ជាមួយ​វៀត​ណាម​។ នាពេលខាងមុខ ប្រទេស​ទាំង​ពីរ គប្បី​ជម្រុញ​ខ្លាំង​ការ​ផ្លាស់​ប្តូរ​និង​ជួប​ប្រា​ស្រ័យ​វប្បធម៌ ដើម្បីពង្រឹងការយល់ដឹង រវាងប្រជាជន​នៃប្រទេស​ទាំង​ពីរ​ ជា​ពិសេស បង្កើន​កិច្ច​សហប្រតិ​បត្តិការ​​លើគ្រប់​វិស័យ៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top