• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោក លឿង គឿង៖ ខេត្តក្វាង និញ ចាំបាច់ត្រូវមានទីតាំងនាំមុខគេនៅតំបន់ទំនាបភាគខាងជើង

នាព្រឹកថ្ងៃទី ៥ មិថុនា នៅទីក្រុងហាណូយ ប្រធានរដ្ឋ លោក លឿង គឿង និងក្រុមការងារមជ្ឈឹមបានជួបធ្វើការជាមួយគណៈកម្មាធិការបក្សខេត្ត ក្វាង និញ (Quang Ninh) ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្តនៃសន្និសីទលើកទី ១១ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ រួមជាមួយនឹងការអភិវឌ្ឍ និងសុក្រិតឯកសារ និងការងារកម្មាភិបាល។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជាអធិបតីសម័យប្រជុំជាមួយគណៈកម្មាធិការបក្សខេត្ត គ័ង និញ (រូបថត៖ Viet Cuong/VOV)

ថ្លែងមតិក្នុងសម័យប្រជុំនេះ ប្រធានរដ្ឋ លោក លឿង គឿង បានស្នើថា ខេត្តក្វាង និញ ត្រូវតែសក្តិសមជាតំបន់ឈានមុខគេ នៅតំបន់ដីទំនាបភាគខាងជើង ដែលជាប៉ូលកំណើនដ៏ទូលំទូលាយនៃតំបន់ភាគខាងជើង។ ទាក់ ទងនឹងការអនុវត្តការរៀបចំអង្គភាពអាជ្ញាធរមូលដ្ឋានពីរកម្រិត លោកប្រធានរដ្ឋបានស្នើថា៖ “ត្រូវធានាឱ្យបាននូវគោលដៅនៃការបង្រួម ប្រតិបត្តិការសកម្មភាពប្រកបដោយប្រសិទ្ធភាព។ ខ្ញុំវាយតម្លៃខ្ពស់ និងគាំទ្រខេត្តក្វាង និញ ដែលចាប់ពីថ្ងៃទៅ ១៥មិថុនាខាងមុខ នឹងអនុវត្តន៍សាកល្បងប្រតិបត្តិការអាជ្ញាធរថ្នាក់ឃុំ។ ខ្ញុំជឿជាក់ថា ជាមួយនឹងការងារត្រៀមយ៉ាងល្អប្រសើរនេះ ខេត្ត ក្វាង និញ ក៏នឹងបំពេញការងារនេះយ៉ាងល្អប្រសើរដែរ។  តាមរយៈការអនុវត្ត ម៉្យាងគឺសិក្សា ពីបទពិសោធន៍ ម៉្យាងវិញទៀតខេត្តក៏នឹងផ្តល់ជូនមជ្ឈិមនូវមេរៀន រួមទាំងចំណុចល្អ និងអ្វីៗ ដែលសមស្របនឹងស្ថានការណ៍ជាក់ស្តែងក្នុងប្រទេសទាំងមូល”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិវាយតម្លៃខ្ពស់ចំពោះការតំរង់ទិសកិច្ចសហប្រតិបត្តិការ និងតួនាទីស្នូលរបស់វៀតណាមក្នុងអាស៊ាន

ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់និងអន្តរជាតិមានការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះដំណើរទស្សនកិច្ចលើកដំបូងរបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹមទៅកាន់ប្រទេសថៃ សិង្ហបុរី និងហ្វីលីពីន ក្នុងឋានៈជាប្រមុខរដ្ឋ។

Top