• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋលោកលឿង គឿង អញ្ជើញជួបសន្ទនាទ្វេភាគីក្នុងឱកាសចូលរួមសប្តាហ៍កំពូល APEC

នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា (ម៉ោងក្នុងស្រុក) ក្នុងឱកាសចូលរួមសប្តាហ៍កំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ២០២៤ នៅរដ្ឋធានីលីម៉ានៃប្រទេសប៉េរូ លោកប្រធានរដ្ឋវៀតណាម លឿង គឿង អញ្ជើញមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំប្រទេសមួយចំនួន។
ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto (រូបថត៖ Lam Khanh/TTXVN)

ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon លោកប្រធានរដ្ឋលឿង គឿងបានអះអាងថា វៀតណាមតែងតែគោរពនិងមានបំណងអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយនូវែល សេឡង់។ ដោយសង្កត់ធ្ងន់ថា វៀតណាមជាដៃគូអាទិភាពរបស់នូវែលហ្សេ ឡង់ក្នុងតំបន់ លោកនាយករដ្ឋមន្ត្រី Luxon បានស្នើថា ភាគីទាំងពីរនឹងសម្របសម្រួលយ៉ាងសកម្មជាង ដោយដាក់ចេញនូវផែនទីបង្ហាញផ្លូវដើម្បីពិចារណាលើកកំពស់ទំនាក់ទំនងទ្វេភាគីឡើងកំពស់ថ្មីនាពេលខាងមុខ។

នៅក្នុងជំនួបរវាងលោកប្រធានរដ្ឋលឿង គឿងនិងប្រធានាធិបតីឥណ្ឌូនេស៊ី Prabowo Subianto ថ្នាក់ដឹកនាំទាំងពីររូបបានព្រមព្រៀងគ្នាក្នុងការបន្តជំរុញទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់ថ្មី ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១៨ ពាន់លានដុល្លារនៅឆ្នាំ ២០២៨ (ឆ្នាំមុនសម្រេចបានជិត ១៤ ពាន់លានដុល្លារអាមេរិក) បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់វិស័យកសិកម្ម នេសាទនិងផលិតផលហាឡាលរបស់វៀតណាមក្នុងការចូលទៅកាន់ទីផ្សារឥណ្ឌូនេស៊ី និងពន្លឿនការចរចាដើម្បីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្ករ។ ភាគីឥណ្ឌូណេស៊ីបានទទួលស្គាល់រាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការកាត់បន្ថយសកម្មភាពនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការត្រួតពិនិត្យ (IUU); បានឯកភាពគ្នាក្នុងការស្វែងរកវិធានការប្រកបដោយភាពច្នៃប្រឌិត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជលផល ដោយឈរ លើមូលដ្ឋាននៃផលប្រយោជន៍របស់គ្នាទៅវិញទៅមក និងទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់គ្នាទៅវិញទៅមក។

ទទួលជួបជាមួយប្រធានតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) លោក Li Jiachao  ប្រធានរដ្ឋ លោក លឿង គឿងបានអះអាងថា ទីក្រុងហាណូយតែងតែចាត់ទុកការអភិវឌ្ឍទំនាក់ទំនងមិត្តភាពអ្នកជិតខាង ដៃគូសហប្រតិបត្តិការក្នុងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយចិន គឺជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀត ណាម; ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរព និងគាំទ្រគោលនយោបាយ ប្រទេសមួយ ប្រព័ន្ធពីរច្បាប់មូលដ្ឋាន និងបទប្បញ្ញត្តិពាក់ព័ន្ធរបស់ហុងកុង គាំទ្រដល់ការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់ហុងកុង។ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ភាគីទាំងពីរបានឯកភាពជំរុញការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ; លើកទឹកចិត្តឱ្យអាជីវកម្មហុងកុងវិនិយោគលើវិស័យតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ នវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចវិលជុំ និងការផ្លាស់ប្តូរថាមពល៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វៀតណាមចែករំលែកទិសដៅសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌ BRICS

វៀតណាមចែករំលែកទិសដៅសហប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌ BRICS

តាមការអញ្ជើញរបស់ក្រសួងការបរទេសនៃសហព័ន្ធរុស្ស៊ី គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនគរបាលវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងនគរបាល Pham The Tung បានចូលរួមសន្និសីទប្រឆាំងភេរវកម្មនៃក្រុម BRICS ឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនៅទីក្រុងម៉ូស្គូ សហព័ន្ធរុស្ស៊ី ចាប់ពីថ្ងៃទី ៣-៤ ខែធ្នូ ឆ្នាំ ២០២៥។

Top