• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានរដ្ឋចិន លោក Xi Jinping នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិកនាខែមិនាឆ្នាំ ២០១៦


ប្រធានរដ្ឋចិន លោក Xi Jinping នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅអាមេរិកនាខែមិនាឆ្នាំ ២០១៦ (Image: VNA)

កាសែត South China Morning Post របស់ហុងកុង (ចិន) បានដក​ស្រង់​មជ្ឈដ្ឋាន​អ្នក​ជំនាញ​ការ​យោធា​របស់​អាមេរិក​និង​ចិន​ថា​៖ ប្រធានរដ្ឋចិន​លោក  Xi Jinping គ្រោង នឹងអញ្ជើញទៅបំពេញទស្សនកិច្ចលើកទី ២ នៅ​អាមេរិក​ ដើម្បី​ចូលរួមសន្និសីទកំពូលផ្នែកសន្តិសុខនុយក្លេអ៊ែរ នៅវ៉ាស៊ីមតោន​នាខែមិនាខាង​មុខ។ ប៉េកាំង​មិន​ទាន់​ទទួល​ស្គាល់លទ្ធ​ភាព ដែលលោក  Xi Jinping ចូលរួម​សន្និសីទពោលខាង​លើនៅឡើយ ប៉ុន្តែ អ្នក​ប្រាជ្ញ​និង​អ្នក​ជំនាញ​ការរបស់ ចិន​បានចាត់ទុកថា៖ ថ្នាក់ដឹកនាំចិននឹងចូលរួមសន្និសីទ​នេះ​។ ក្នុងដំណើរ​ទស្សន កិច្ច​នៅអាមេរិ​ក​ របស់​លោក Xi Jinping នាខែកញ្ញាឆ្នាំ​២០១៥ កន្លង​ទៅ ភាគីទាំងពីរបាន​ឯកភាព ​អំពី​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ សន្តិសុខនុយក្លេអ៊ែរ។ ប៉ុន្តែ មហាអំណាចទាំងពីរនេះជានិច្ចកាលមាន​ការខ្វែង​គំនិត ស្តីអំពី​តួនា​ទីរបស់​ភាគីនិមួយៗ ក្នុងការរក្សាសន្តិសុខនុយក្លេអ៊ែរ ជាពិសេសគឺបញ្ហាទាក់ទិនដល់ប្រទេស កូរ៉េ​ខាង​ជើង​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

អាមេរិកវាយតម្លៃថា ជំនួបសន្ទនាតាមទូរស័ព្ទអំពីពន្ធគយជាមួយវៀតណាមមានប្រសិទ្ធភាព

ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹងអំពីជំនួបសន្ទនាតាមទូរស័ព្ទរវាងប្រធានតំណាងពាណិជ្ជកម្មអាមេរិក Jamieson L. Greer និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Nguyen Hong Dien នាថ្ងៃទី ២៣ ខែមេសា ដើម្បីពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី រវាងសហរដ្ឋអា មេរិក និងវៀតណាម។

Top