• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានតំណាង WHO ប្រចាំនៅវៀតណាម៖ វៀតណាមបាននិងកំពុងគ្រប់គ្រងជំងឺរាតត្បាតកូវីដ -១៩ ប្រកបដោយប្រសិទ្ធភាព

បច្ចុប្បន្ន ស្ថានភាពជំងឺរាតត្បាត កូវីដ-១៩ នៅលើពិភពលោក នៅតែមានភាពស្មុគស្មាញដែលជិតឈានដល់ ១០០ លានករណីហើយ។
 

លោកវេជ្ជបណ្ឌិត Kidong Park ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម (រូបថត៖ TTXVN)


ទន្ទឹមនឹងនោះ ចំនួនករណីឆ្លងនិងករណីស្លាប់បានបង្ហាញនូវសញ្ញាកើនឡើង ជាពិសេសជាមួយនឹងការលេចចេញនូវទម្រង់វីរុស SARS-CoV-2 នៅតាមបណ្តាប្រទេសជាច្រើន លើពិភពលោក។ ក្នុងបរិបទដែលបានលើកឡើងខាងលើនេះ អ្នកជំនាញជាតិ និងអន្តរជាតិបានណែនាំឲ្យប្រជាជន មិនគួរធ្វេសប្រហែសចំពោះជំងឺនេះទេ រួមទាំងត្រូវបន្តអនុវត្តយ៉ាងតឹងរឹងនូវវិធានការណ៍បង្ការនិងប្រយុទ្ធ ប្រឆាំងជំងឺរាត ត្បាតដើម្បីកាត់បន្ថយការឆ្លងរាលដាល។

យោងតាមលោកវេជ្ជបណ្ឌិត Kidong Park ប្រធានតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំនៅវៀតណាមបានអោយដឹងថា វៀតណាមបានគ្រប់គ្រងជាមូលដ្ឋាននូវជំងឺរាតត្បាតនេះ ប៉ុន្តែនៅតែបន្តកត់ត្រាករណីឆ្លងថ្មីៗបន្ថែមទៀតដែលជាករណីនាំចូលពីបរទេស។ វាយតម្លៃពីវិធានការនិងលទ្ធផលនៃការបង្ការនិងទប់ស្កាត់ការរីករាលដាលរបស់វៀតណាម ជាពិសេសក្នុងដំណាក់កាលបង្កើនការស្រាវជ្រាវនិងផលិតកម្មវ៉ាក់សាំង លោកវេជ្ជបណ្ឌិត Kidong Park បានចាត់ទុកថា វៀតណាមបាននិងកំពុងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ -១៩ យ៉ាងមានប្រសិទ្ធិភាព។ លោកបណ្ឌិតរូបនេះក៏សង្កត់ធ្ងន់ថា វៀតណាមកំពុងបន្តពន្លឿនសមត្ថភាពគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ របស់ខ្លួន តាមរយៈការចូលរួមយ៉ាងសកម្មនៅក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីផលិតវ៉ាក់សាំងការពារកូវីដ ១៩៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

ខេត្ត Gia Lai សម្រេចបានគោលដៅលុបបំបាត់ផ្ទះបណ្តោះអាសន្ន និង​ផ្ទះ​ទ្រុឌទ្រោម

នៅមុនថ្ងៃរួមបញ្ចូលខេត្ត និងអាជ្ញាធរមូលដ្ឋានពីរកម្រិតបានដំណើរការសកម្មភាពជាផ្លូវការនោះ កម្មវិធីលុបបំបាត់ផ្ទះបណ្ដោះអាសន្ននិងផ្ទះទ្រុឌទ្រោមនៅខេត្ត Gia Lai កំពុងសម្រេចបានគោលដៅ ដោយមានផ្ទះប្រមាណ ៨០០០ខ្នងត្រូវបានសាងសង់ ជួសជុល និងប្រគល់ជូនប្រជាពលរដ្ឋ ស្មើនឹង ៩៩,៨៨% នៃផែនការ។

Top