• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមអបអរសាទរបុណ្យណូអែលនៅតាមតំបន់នានាទូទាំងប្រទេស

ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man
 

នាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នៅខេត្ត Nghe An ក្នុងឱកាសបុណ្យណូអែល  ២០២០ ប្រធានគណៈកម្មា ធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានអញ្ជើញបំពេញទស្សនកិច្ចអបអរសាទរបុណ្យគ្រីស្ទម៉ាសដល់គណៈកម្មាធិការសាមគ្គីកាតូលិកខេត្ត Nghe An  និងព្រះសហគមន៍កាតូលិក Vinh ផងដែរ។ លោក Tran Thanh Man សង្ឃឹមថា ជាមួយតួនាទីនិងកិត្យានុ ភាពរបស់ខ្លួន មេដឹកនាំសាសនានិងសាសនិកជន នៅខេត្ត Nghe An នឹងបន្ត យកចិត្តទុកដាក់ ផ្សព្វផ្សាយ និងចលនាឲ្យសាសនិកជន អនុវត្តន៍ល្អគោលការណ៍ណែនាំនិង គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បប់របស់រដ្ឋ ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមក្នុងតំបន់និងប្រទេសជាតិ។

មុននោះ នារសៀលថ្ងៃទី ១២ ធ្នូ ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញអបអរបុណ្យគ្រីស្ទម៉ាស នៅព្រះសហគមន៍កាតូលិក Bui Chu នៃខេត្ត Nam Dinh និងកាតូលិកសាសនិកនៃព្រះសហគមន៍កាតូលិក Thai Binh។ លោកប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមជឿជាក់ថា នាពេលខាងមុខ បព្វជិត បូជា ចារ្យនិងសាសនិកជននឹងបន្តអនុវត្តបានល្អនូវគោលការណែនាំនិងគោលមាគ៌ារបស់បក្ស និងច្បាប់របស់រដ្ឋ បន្តអនុវត្តរាល់ការចលនាប្រឡងប្រណាំងដោយរណសិរ្សមាតុភូមិវៀតណាមបំផុសឡើង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា

បង្កើនកិច្ចសហប្រតិបត្តិការរវាងវិទ្យុសម្លេងវៀតណាម និងក្រសួងព័ត៌មានកម្ពុជា

ភាគីទាំងពីរបានពិនិត្យឡើងវិញលើកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរនាពេលកន្លងមក និងពិភាក្សាអំពីវិធានការពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ។

Top