• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម

នាព្រឹកថ្ងៃទី៧ ខែសីហា នៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានអញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Marc Knapper។

នៅក្នុងជំនួបនេះ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម លោក Nguyen Trong Nghia បានថ្លែងអំណរគុណចំពោះលោកប្រធានាធិបតី Joe Biden រដ្ឋមន្ត្រីការបរទេសលោក Antony Blinken រួមទាំងឯកអគ្គរដ្ឋទូត និងបុគ្គលិកនៃស្ថានទូត ស្ថានអគ្គកុងស៊ុលអាមេរិកប្រចាំនៅវៀតណាម  ទីភ្នាក់ងារ អង្គការ និងប្រជាជនអាមេរិកជាច្រើនបានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong។ ប្រការនេះមិនត្រឹមតែជាការលើកទឹកចិត្តដ៏ធំធេងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសក្ខីភាពមួយចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដែលកំពុងមានការអភិវឌ្ឍកាន់តែខ្លាំងឡើងរវាងប្រទេសទាំងពីរ។

ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia អញ្ជើញទទួលជួបឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Marc Knapper។ រូបថត៖ Phương Hoa/TTXVN

ដោយសង្កត់ធ្ងន់លើសមិទ្ធិផលមួយចំនួនក្នុងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ការវិនិយោគ វប្បធម៌ អប់រំ បណ្តុះបណ្តាល និងការផ្លាស់ប្តូរប្រជាជន រួមទាំងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលចាត់ទុកថាជារបកគំហើញមួយក្នុងទំនាក់ទំនង វៀតណាម-អាមេរិកនោះ  ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិមបានស្នើថា សហរដ្ឋអាមេរិកបន្តគាំទ្រវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យ semiconductors; បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ វិទ្យាស្ថានបច្ចេកវិទ្យា និងអង្គការពាណិជ្ជកម្មនៃប្រទេសទាំងពីរ រួមទាំងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាមផងដែរ។

រីឯខ្លួនវិញ លោកឯកអគ្គរដ្ឋទូត Marc Knapper បានឲ្យដឹងថា ទីភ្នាក់ងារ ក្រសួង និងវិស័យនៃប្រទេសទាំងពីរកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចបាននូវសេចក្តីថ្លែងការណ៍រួមរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជាការបញ្ជាក់ពីផែនការអនុវត្តន៍សេចក្តីថ្លែងការណ៍។ ភាគីទាំងពីរបានឯកភាពថា ឆ្នាំ ២០២៥  ជាឆ្នាំដ៏សំខាន់បំផុត គូសសញ្ញារយៈពេល ៥០ វៀតណាមឯកភាពប្រទេសជាតិ (១៩៧៥-២០២៥) និងខួបលើកទី ៣០ នៃទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក (១៩៩៥-២០២៥) គឺជាឱកាសសម្រាប់ប្រទេសទាំងពីររួមគ្នា ទទួលស្គាល់ការបោះជំហានដ៏មានប្រសិទ្ធភាព ពីជម្រៅនៃប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្ន និងឆ្ពោះទៅអនាគត៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាមជានិច្ច​កាលយក​ចិត្ត​ទូក​ដាក់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ជាមួយសហរដ្ឋអាមេរិក

វៀតណាមជានិច្ច​កាលយក​ចិត្ត​ទូក​ដាក់ចំពោះភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ​ជាមួយសហរដ្ឋអាមេរិក

នាថ្ងៃទី១៣ ខែមករា នៅទីក្រុងហាណូយ តាងនាមប្រធានរដ្ឋ លោក លឿង គឿង រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង (Le Hoai Trung) បានប្រគល់គ្រឿងឥស្សរិយយសមិត្តភាពជូនឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថកិច្ចនៃសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមលោក Marc Evans Knapper។

Top