• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសអ៊ីរ៉ង់ប្រកាសថានឹងចម្រើនអ៊ុយរ៉ាញ៉ូមឡើងដល់ ២០%

នៅខាងក្នុងរោងចក្រថាមពលនុយក្លេអ៊ែរមួយនៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ (រូបថត៖ AFP / VNA)
 

អ៊ីរ៉ង់បានជូនដំណឹងដល់ IAEA អំពីបំណងរបស់ខ្លួនក្នុងការផលិតអ៊ុយរ៉ាញ៉ូមជាមួយនឹងការចម្រើនលើសពីកំរិត ដែលធ្លាប់បានសន្យានៅក្នុងក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ ដែលអ៊ីរ៉ង់និងប្រទេសមហាអំណាចនានាបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥។

ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) កាលពីថ្ងៃទី ១ ខែមករាឆ្នាំ២០២១ បានឲ្យដឹងថា អ៊ីរ៉ង់បានជូនដំណឹងដល់ IAEA អំពីបំណងរបស់ខ្លួនក្នុងការផលិតអ៊ុយរ៉ាញ៉ូមជាមួយនឹងការចម្រើនលើសពីកំរិត ដែលធ្លាប់បានសន្យានៅក្នុងក្រោមកិច្ចព្រមព្រៀង នុយក្លេអ៊ែរជាប្រវត្តិសាស្ត្រ ដែលអ៊ីរ៉ង់និងប្រទេសមហាអំណាចនានាបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៥។

អ៊ីរ៉ង់បានផ្ញើលិខិតជូនដំណឹងទៅ IAEA អំពីគោលបំណងចង់ចម្រើនអ៊ុយរ៉ាញ៉ូមរហូតដល់ ២០% នៅឯរោងចក្រក្រោមដី Fordow ដោយអនុលោមតាមច្បាប់ដែលអនុម័តដោយរដ្ឋសភាអ៊ីរ៉ង់នាពេលថ្មីៗនេះ។ លិខិតចុះថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ "មិនបានបញ្ជាក់ច្បាស់ថាតើពេលណានឹងត្រូវអនុវត្តសកម្មភាពទាំងនេះនោះឡើយ" ។ យោងតាមរបាយការណ៍ថ្មីរបស់ IAEA កាលពីខែវិច្ឆិកាឆ្នាំ ២០២០ បានឲ្យដឹងថា អ៊ីរ៉ង់កំពុងចម្រើនសារធាតុអ៊ុយរ៉ាញ៉ូមដល់កម្រិតខ្ពស់ជាងកម្រិតដែលបានសន្យា ៣,៦៧% ក្រោមកិច្ចព្រមព្រៀងទីក្រុងវីយែន ប៉ុន្តែមិនលើសពីកំរិត ៤.៥% ទេ ហើយនៅតែអនុវត្តយ៉ាងតឹងរឹងតាមបទប្បញ្ញត្តិ របស់ទីភ្នាក់ងារនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

បច្ចេកវិទ្យាកង់ទិចក្នុងយុគសម័យថ្មី – និន្នាការអន្តរជាតិ ឱកាស និងតម្រូវការដាក់ចេញសម្រាប់វៀតណាម

នេះគឺជាប្រធានបទនៃសិក្ខាសាលាវិទ្យាសាស្ត្រ ដោយបណ្ឌិត្យសភានយោបាយជាតិហូជីមិញ សហការជាមួយគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិម ក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម និងបណ្ឌិត្យសភាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រៀបចំឡើងនាព្រឹកថ្ងៃទី ២៣ ខែមិថុនា នៅទីក្រុងហាណូយ។

Top