• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសអាស៊ានបូក ៣ វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍អាស៊ាន ទោះបីជាជំងឺកូវីដ១៩មានការវិវឌ្ឍយ៉ាងស្មុគស្មាញក៏ដោយ

នារសៀលថ្ងៃទី ២០ ខែកក្កដា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM អាស៊ានវៀតណាមនិងអនុរដ្ឋ មន្រ្តីការបរទេស ប្រធាន SOM អាស៊ានកូរ៉េខាងត្បូងលោក Kim Gunn បានធ្វើជាសហប្រធាននៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានបូក ៣ តាមរយៈប្រព័ន្ធវីដេអូ។ 

អនុរដ្ឋមន្រ្តី លោក Nguyen Quoc Dung ធ្វើជាប្រធានកិច្ចប្រជុំ SOM អាស៊ានបូក ៣ នៅថ្ងៃទី ២០ ខែកក្កដាឆ្នាំ ២០២០



នៅក្នុងកិច្ចជំនួបនេះ តំណាងប្រទេសអាស៊ានបូក ៣ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍អាស៊ានជាច្រើន តាមរយៈប្រ ព័ន្ធវីដេអូ តាំងពីដើមឆ្នាំមក ទោះបីជាត្រូវជួបប្រទះនឹងការលំបាក និងបញ្ហាប្រឈមជាច្រើន ដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។

លោកអនុរដ្ឋមន្រ្តីការបរទេស Nguyen Quoc Dung បានអះ អាងថា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត ភាគីនានាគួរតែពង្រីកនូវយន្តការសហប្រតិបត្តិការអាស៊ាន +៣ ដើម្បីរាំងស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ដើរទន្ទឹមនឹងការរក្សាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ យ៉ាងណាមិញ បញ្ហាប្រឈមពីជំងឺរាតត្បាតកូវីដ ១៩ ទាមទារឱ្យបណ្តាប្រទេសអាស៊ាន +៣ ត្រូវខិតខំប្រឹងប្រែងទ្វេដង ដើម្បីរក្សាសមាហរណកម្មនិងជួយស្តារឲ្យខឿនសេដ្ឋកិច្ចដំណើរការឡើងវិញយ៉ាងឆាប់ៗនេះ។  ចំណែកឯលោក Kim Gunn អនុរដ្ឋមន្រ្តីការបរទេសនិងជាប្រធាន SOM អាស៊ានកូរ៉េខាងត្បូងបានអះអាងថា៖  “ថ្វីត្បិតតែ យន្តការសហប្រតិបត្តិការអាស៊ានបូក ៣ ត្រូវបានបង្កើតឡើងក្នុងបរិបទដ៏លំបាកនៃវិបត្តិសេដ្ឋ កិច្ចនៅចុងទសវត្ស ១៩៩០ នៃសតវត្សរ៍មុនក៏ដោយ ប៉ុន្តែ យន្តការនេះក៏បានបង្ហាញថាជាយន្តការសហប្រតិបត្តិការប្រកបដោយភាពស្វាហាប់ មានប្រសិទ្ធភាពនិងជាមជ្ឈមណ្ឌលក្នុងតំបន់ ។ ជាពិសេស យន្តការនេះកាន់តែពង្រីកនូវប្រសិទ្ធភាពជាង ក្នុងការឆ្លើយតបនឹងជំងឺរាត ត្បាតកូវីដ ១៩ ដែលឆ្លុះបញ្ចាំងតាមរយៈកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ ស្តីពីការឆ្លើយតបនឹង កូវីដ ១៩ ដែលរៀបចំឡើងដោយវៀតណាមតាមរយៈប្រព័ន្ធវីដេអូ កាលពីខែមេសាកន្លងមក”។

ក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ ១៩ នៅមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនោះ ប្រទេសទាំងអស់បានសម្តែងការប្តេជ្ញាចិត្ត ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការឆ្លើយតប តាមរយៈគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំអាស៊ានបូក ៣ នៅឯកិច្ចប្រជុំកំពូលពិសេសស្តីពីកូវីដ ១៩ ដែលប្រព្រឹត្តទៅនៅមេសា កន្លងមក។ ទន្ទឹមជាមួយគ្នានោះ បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងជំងឺរាតត្បាតនិងអនុវត្តវិធានការស្តារសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព រួមទាំងការពង្រឹងភាពធន់ផ្នែកហិរញ្ញវត្ថុក្នុងតំបន់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀត​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងម៉ាឡេស៊ី ​

នាថ្ងៃទី ៦ កក្កដា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល BRICS បើកទូលាយ នៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីល នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។

Top