• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសវៀតណាមទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសជិត ១៩ ពាន់លានដុល្លារអាមេរិក

យោងតាមរបាយការណ៍របស់ក្រសួងផែនការនិងវិនិយោគវៀតណាមបានឱ្យដឹងថា ក្នុងរយៈពេល ៧ ខែកន្លងមក ដើមទុនដែលបានចុះបញ្ជីថ្មី កែសំរួលនិងចូលរួមទិញភាគហ៊ុនពីវិនិយោគិនបរទេសសម្រេចបាន ១៨,៨២ ពាន់លានដុល្លារអាមេរិក ស្មើនឹង ៩៣,១% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នានាឆ្នាំ២០១៩។

ខ្សែសង្វាក់ផលិតកម្មបន្ទះអេឡិចត្រូនិចនៅក្រុមហ៊ុន Nexcon Vietnam ដែលវិនិយោគដោយកូរ៉េខាងត្បូងនៅខេត្ត Bac Ninh ។ រូបថត៖ TTXVN)


យោងតាមនោះ មានគម្រោងថ្មីចំនួន ១.៦២០ ត្រូវបានផ្តល់អាជ្ញាប័ណ្ណចុះឈ្មោះការវិនិយោគដើមទុនសរុបសម្រេចបានទឹកប្រាក់ចំនួន ៩,៤៦ ពាន់លានដុល្លារអាមេរិក។

ដោយឡែកនៅខែកក្កដា ឆ្នាំ ២០២០ ទូទាំងប្រទេសបានទាក់ទាញដើមទុនចុះបញ្ជីថ្មី កែសំរួល និងចូលរួមទិញភាគហ៊ុនពីវិនិយោគិនបរទេស ចំនួន ៣,១៥ ពាន់លានដុល្លារពោលគឺកើនឡើង ៧៩,៨% ក្នុងរយៈពេលដូចគ្នានាឆ្នាំ ២០១៩ ដែលស្រូបយកអត្រាចំនួន ១៦,៧% នៃទុនវិនិយោគសរុបដែលបានទាក់ទាញក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម  

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top