• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសរុស្ស៊ីដាក់ឈ្មោះវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ថ្មី គឺ“ Sputnik-V”


ប្រទេសរុស្ស៊ីដាក់ឈ្មោះវ៉ាក់សាំងប្រឆាំងនឹងជំងឺ COVID-19 ថ្មី គឺ“ Sputnik-V” (រូបចត៖ AFP/TTXVN)
 

នាថ្ងៃទី១១ ខែសីហា ឆ្នាំ​២០២០ ប្រមុខមូលនិធិវិនិយោគផ្ទាល់របស់ប្រទេសរុស្ស៊ី (RDIF) លោក Kirill Dmitriev បានឲ្យដឹងថាមានប្រទេសចំនួន ២០ នៅលើពិភពលោកបានបញ្ជាទិញវ៉ាក់សាំងជាង ១ ពាន់លានដូស ដើម្បីបង្ការការឆ្លងជំងឺរាតត្បាតកូវីដ១៩ ដែលរុស្ស៊ីទើបតែបានអភិវឌ្ឍន៍។

វ៉ាក់សាំងនេះត្រូវបានដាក់ឈ្មោះថា "Sputnik-V" ដោយយកទៅតាមឈ្មោះ ផ្កាយរណបសិប្បនិម្មិតដំបូងបង្អស់នៅ លើពិភពលោកបានបាញ់បង្ហោះទៅក្នុងគន្លងតារាវិថីដោយសហភាពសូវៀតកាលពីឆ្នាំ ១៩៥៧ ។
 
លោក Dmitriev បានឲ្យដឹងថា រួមជាមួយដៃគូបរទេស រុស្ស៊ីកំពុងត្រៀមផលិតវ៉ាក់សាំងជាង ៥០០ លាន ដូសក្នុងមួយឆ្នាំនៅប្រទេសចំនួន ៥ ក្នុងគោលបំណងបង្កើនសមត្ថភាពផលិតកម្មបន្ថែមទៀតផងដែរ។

វ៉ាក់សាំងរបស់រុស្ស៊ី មិនទាន់បានបញ្ចប់ការធ្វើតេស្ត ដំណាក់កាលទី ៣ នៅឡើយទេ ដោយមានការចូលរួមពីមនុស្សរាប់ពាន់នាក់ដើម្បីវាយតម្លៃចំពោះសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វា។ ក្រសួងសុខាភិ បាលរុស្ស៊ី បានឲ្យដឹងថាប្រសិទ្ធភាពនៃវ៉ាក់សាំងថ្មីនេះ អនុញ្ញាតឱ្យមានការបង្ការជំងឺកូវីដ១៩ ក្នុងរយៈពេល ២ ឆ្នាំផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​


ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

ទឹកជំនន់នៅប្រទេសនេប៉ាល់៖ ជួយ​សង្គ្រោះ​បុគ្គលម្នាក់ដែលរស់រានមានជីវិតប​ន្ទាប់ពីជាប់គាំងអស់រយៈពេល ១០ ថ្ងៃ

កាលពីថ្ងៃទី ខែកញ្ញា កងកម្លាំងជួយសង្គ្រោះបានជួយសង្គ្រោះពលរដ្ឋចិនម្នាក់​ដែល​នៅរស់រានមានជីវិត ក្រោយ​រយ់ពេល ១០ ថ្ងៃបន្ទាប់ពីទឹកជំនន់ដ៏សាហាវនៅក្នុងប្រទេសនេប៉ាល់។

Top