• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសនិងតំបន់ដែនដីចំនួន ៣០ ចូលរួមក្នុងពិព័រណ៍អន្តរជាតិផ្នែកឱសថ

ពិព័រណ៍អន្តរជាតិជំនាញការផ្នែកវេជ្ជសាស្ត្រនិងឱសថវៀតណាមលើកទី ២៥ (VietNam Medi - Pharm 2018) បានបើកនាថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងហាណូយដែលបានទាក់ទាញ អង្គភាព សហគ្រាសចំនួន ៤៣០ ដែលមកពី ប្រទេសនិងតំបន់ដែនដី ចំនួន ៣០ មកចូលរួមដោយមានស្តង់ទំនិញចំនួន ៥៣៥ ស្តង់។


ប្រទេសនិងតំបន់ដែនដីទាំង៣០ ចូលរួមក្នុងពិព័រណ៍អន្តរជាតិផ្នែកឱសថ

ព្រឹត្តិការណ៍ត្រូវបានរៀបចំឡើងដោយក្រសួងសុខាភិបាលសហការជាមួយក្រុមហ៊ុនអាហរណ៍និហរណ៍ឱសថ​វៀត​ណាម (VIMEDIMEX VN)  និង ក្រុមហ៊ុនភាគហុនពិព័រណ៍និងផ្សព្វផ្សាយពាណិជ្ជកម្មវៀតណាម (VIETFAIR)។ នេះជាការតាំងពិព័រណ៍ដ៏មានកិត្យានុភាពដែលត្រូវបានធ្វើឡើងប្រចាំខែឧសភារៀងរាល់ឆ្នាំនៅទីក្រុងហាណូយ។ ការតាំងពិព័រណ៍នេះគឺជាឱកាសសំរាប់អង្គភាពអាជីវកម្ម ផ្លាស់ប្តូរព័ត៌មានអំពីវិស័យសុខាភិបាល ព្រមទាំង បង្កើន​ការវិនិយោគអភិវឌ្ឍន៍សេវាសុខាភិបាលដើម្បីបំរើតម្រូវការពិនិត្យនិងព្យាបាលជំងឺរបស់ប្រជាជន។

ពិព័រណ៍អន្តរជាតិជំនាញការផ្នែកវេជ្ជសាស្ត្រនិងឱសថវៀតណាមបានបើកទ្វារដល់ថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍អន្តរជាតិហាណូយ លេខ ៩១ ផ្លូវ Tran Hung Dao រដ្ឋធានីហាណូយ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រមូលផ្តុំកម្លាំងទាំងអស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះទឹកជំនន់

ប្រមូលផ្តុំកម្លាំងទាំងអស់សម្រាប់ជួយសង្គ្រោះប្រជាជនក្នុងគ្រោះទឹកជំនន់

អស់រយៈពេលជិតមួយសប្តាហ៍មកហើយ តំបន់ភាគកណ្តាលបានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំង ជាពិសេសទឹកជំនន់ធំៗ រួមផ្សំជាមួយនឹងជំនោរខ្ពស់ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដីធ្ងន់ធ្ងរ ដែលបណ្តាលឱ្យខូចខាតយ៉ាងទាំងអាយុជីវិតមនុស្សនិងទ្រព្យសម្បត្តិនៅក្នុងបណ្តាខេត្ត Gia Lai, Dak Lak, Lam Dong និង Khanh Hoa។

Top