• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសជិត ១៥០ ប្រទេសបានបញ្ជាក់ថា ចូលរួមសន្និសីទអាកាសធាតុមុន COP៣០ នៅប្រទេសប្រេស៊ីល

រដ្ឋាភិបាលប្រេស៊ីលបានប្រកាសថា កិច្ចប្រជុំកំពូលអាកាសធាតុនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ និង ៧ ខែវិច្ឆិកា នៅទីក្រុង Belém do Pará ភាគខាងជើងនៃប្រទេស នេះ ដោយមានការចូលរួមពីប្រទេសចំនួន ១៤៣ រួមទាំងគណៈប្រតិភូចំនួន ៥៧ ដែលដឹកនាំដោយប្រធានាធិបតី ឬនាយករដ្ឋមន្ត្រី។

“Parque da Cidade” ដែលជាកន្លែងរៀបចំកិច្ចប្រជុំកំពូល COP៣០ នៅទីក្រុង Belem ប្រទេសប្រេស៊ីល។ រូបថត៖ REUTERS/Marx Vasconcelos

ព្រឹត្តិការណ៍នេះត្រូវបានគេមើលឃើញថាជាជំហានត្រៀមដ៏សំខាន់មួយសម្រាប់សន្និសីទលើកទី ៣០ នៃភាគីនានានៃអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP៣០) ដែលគ្រោងនឹងធ្វើឡើងនៅទីតាំងដដែល ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២១ ខែវិច្ឆិកាខាងមុខ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប្រាស៊ីលៀ ឯកអគ្គរដ្ឋទូត ម៉ូរីស៊ីអូ លីរីអូ ប្រធានគណៈប្រតិភូប្រេស៊ីលប្រចាំ COP៣០ បានសង្កត់ធ្ងន់ថា ទំហំ តំណាងនៅក្នុងសន្និសីទនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហគមន៍អន្តរជាតិចំពោះសកម្មភាពអាកាសធាតុសកល។ ប្រធានាធិបតី ល្វីស អ៊ីណាស៊ីអូ លូឡា ដា ស៊ីលវ៉ា នឹងថ្លែងសុន្ទរកថាបើក និងធ្វើជាម្ចាស់ផ្ទះនៃពិធីជប់លៀងអាហារពេលល្ងាច ស្តីពីមូលនិធិព្រៃឈើជារៀងរហូត (TFFF) ដែលជាគំនិតផ្តួចផ្តើមហិរញ្ញវត្ថុមួយដែលប្រេស៊ីលមានគម្រោងដាក់ជូននៅ COP៣០ ជាផ្លូវការ ដើម្បីសងប្រាក់វិញដល់ប្រទេសនានាសម្រាប់ការរក្សា និងការពារប្រព័ន្ធអេកូឡូស៊ីព្រៃឈើត្រូពិច៕

តាម VOV5​​ - វិទ្យុសំឡេងវៀតណាម​

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ខេត្តក្វាងនិញត្រៀម​រៀបចំផែនការបោះឆ្នោតសម្រាប់អ្នកទេសចរ

ការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៥ ខែមីនា ពោលគឺនៅចុងសប្តាហ៍ ដូច្នេះហើយបរិមាណភ្ញៀវទេសចរណ៍ដែលមកទស្សនាខេត្តក្វាងនិញ នៅតែមានកម្រិតខ្ពស់។

Top