• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសជាច្រើនបន្ធូរបន្ថយវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

យោងតាមគេហទំព័រស្ថិតិ worldometers.info បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី ២ ឧសភា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លងកូវីដ-១៩ សរុបចំនួនជាង ៥១៣,៥ លានករណី ក្នុងនោះមានករណីស្លាប់ចំនួនជាង ៦,២៦ លាននាក់។
  សិង្ហបុរីបានដកវិធានការរឹតត្បិតកូវីដ១៩ ជាផ្លូវការ ចាប់ពីថ្ងៃទី ២៦ ខែមេសា។ (រូបថត៖ TTXVN)  

អឺរ៉ុបគឺជាតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតដោយជំងឺរាតត្បាត។ ឈរលំដាប់ថ្នាក់ទីពិរគឺទ្វីបអាស៊ី និងទីបីគឺអាមេរិក។ ក្នុងពេលជាមួយគ្នានោះ អាមេរិក ឥណ្ឌា និងប្រេស៊ីល គឺជាប្រទេសចំនួនបីដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាងគេបំផុតនៅលើពិភពលោក។

ប្រទេសជាច្រើនបានជ្រើសរើសថ្ងៃទី ១ ខែឧសភា ដើម្បីចាប់ផ្តើមអនុវត្តន៍បទប្បញ្ញត្តិបន្ធូរបន្ថយ ឬដកចោលវិធានការរឹតត្បិតកូវីដ១៩ នេះគឺជាសញ្ញាច្បាស់លាស់ដែលបង្ហាញថា ពិភពលោកសម្រេចបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ SARS-CoV-2 ដើម្បីនាំជីវិភាពរស់នៅ វិលត្រឡប់ទៅរកស្ថានភាពធម្មតាវិញ។ នៅទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី ១ ខែឧសភា ប្រទេសប៊ុលហ្គារីបានដកចោលវិធានការរឹតបន្តឹងការឆ្លងចូលសម្រាប់ភ្ញៀវអន្តរជាតិ។

ក្នុងពេលជាមួយគ្នានោះ ប្រទេសឈីលីបានបើកទ្វារព្រំដែនផ្លូវគោកទាំងអស់ឡើងវិញ ចាប់ពីថ្ងៃទី ១ ខែឧសភា។ ថ្ងៃដំបូងនៃខែឧសភាក៏បានគូសសញ្ញាថ្ងៃដែលប្រទេសគុយវ៉ែត  ដកវិធានការរឹតត្បិតកូវីដ១៩ ទាំងអស់ ការពាក់ម៉ាសលែងជាតម្រូវការចាំបាច់ទាំងក្នុងផ្ទះនិងក្រៅផ្ទះទៀតឡើយ; អ្នកដំណើរឆ្លងដែនទាំងអស់ ថ្វីមិនថាបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ដែ ឬទេ ក៏មិនត្រូវការធ្វើតេស្ត PCR ទៀតឡើយ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

វិស័យទេសចរណ៍អភិវឌ្ឍន៍នៅតាមខេត្ត ក្រុងជាច្រើនក្រោយបុណ្យតេត

ក្រោយបុណ្យតេត ភ្ញៀវទេសចរនៅតែមកទស្សនាទីក្រុង Da Lat ក៏ដូចជា ខេត្ត Lam Dong ផងដែរ។ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lam Dong កាលពីថ្ងៃទី ២៧ មករា បានឲ្យដឹងថា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៩ ខែមករា បរិមាណភ្ញៀវសរុបមកទស្សនា និងសម្រាកលំហែកាយនៅខេត្ត Lam Dong ត្រូវបានគេប៉ាន់ប្រមាណមានចំនួន ២៥ មឺនលើកនាក់ កើន ២,៥ ដងបើប្រៀប ធៀបនឹងឱកាសបុណ្យតេត ឆ្នាំ ២០២២។

Top