• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសជាច្រើនបញ្ជាទិញឧបករណ៍ធ្វើតេស្តិ៍ (KIT) ជំងឺរាតត្បាត Covid-19 ដែលត្រូវបានផលិតដោយប្រទេសវៀតណាម

វៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកអាចអភិវឌ្ឍឧបករណ៍ធ្វើតេសត្តរកវីរុស SARS-CoV-2
 

ធ្វើតេស្តរកវីរូស SARS-CoV-2  (រូបថត៖ TTXVN)


បន្ទាប់ពីទទួលបានជោគជ័យនៃគម្រោងការណ៍ស្រាវជ្រាវស្តីពីការផលិតឧបករណ៍ធ្វើរោគវិនិច្ឆ័យនិងធ្វើតេស្តរកវីរុស SARS-CoV-2  (ឱបករណ៍ KIT) ដែលធ្វើឡើងដោយវិទ្យាស្ថានពេទ្យយោធា សហការជាមួយក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យា Viet A នោះវៀតណាមបានក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកអាចអភិវឌ្ឍឧបករណ៍ធ្វើតេសត្តរកវីរុស SARS-CoV-2 ។

នាបច្ចុប្បន្ននេះ មានប្រទេសចំនួន ២០ កំពុងចរចាទិញឧបករណ៍ធ្វើតេសត្តជំងឺរាតត្បាត Covid-19 របស់វៀតណាម។ ជាដំបូង ក្រុមហ៊ុន Viet A នឹងនាំចេញទៅកាន់ប្រទេសអ៊ីរ៉ង់ ហ្វាំងឡង់ ម៉ាឡេស៊ីនិងអ៊ុយក្រែន។ ទន្ទឹមនឹងនេះទីក្រុងហាណូយក៏បានបញ្ជាទិញ ឱបករណ៍ធ្វើតេស្តនេះចំនួន ២០០.០០០ (ស្មើនឹង ៤.០០០ ឈុត KIT) ដើម្បីប្រើប្រាស់នៅនឹងកន្លែងនិងផ្តល់ជូនមន្ទីរពេទ្យនៅប្រទេសអ៊ីតាលី ដែលជាប្រទេសមួយកំពុងផ្ទុះជម្ងឺរាតត្បាតដ៏ធំបំផុតនៅអឺរ៉ុបនាពេលបច្ចុប្បន្ននេះផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

វៀតណាមគឺជាគោលដៅពេញនិយមបំផុតសម្រាប់ភ្ញៀវទេសចរអូស្ត្រាលី

ទិន្នន័យថ្មីបំផុតនៅឆ្នាំនេះពីនាយកដ្ឋានស្ថិតិអូស្ត្រាលី (ABS) បង្ហាញថា ចំនួនភ្ញៀវទេសចរអូស្ត្រាលីមកកាន់ប្រទេសវៀតណាមបានវ៉ាដាច់ យ៉ាងលើស លុបពីគោលដៅទេសចរណ៍អន្តរជាតិដ៏ពេញនិយមផ្សេងទៀត ដោយកើន ឡើង ៥៤% ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៥ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩។

Top