• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសចិនអបអរសាទរជាផ្លូវការចំពោះលោក Joe Biden ដែលបានជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក


បេក្ខជនប្រធានាធិបតីអាមេរិកនៃគណៈបក្សប្រជាធិបតេយ្យ លោក ចូបៃដិន (Joe Biden (រូបថត៖ Boston Globe)
 

នាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសចិនបានផ្ញើសេចក្តីអបអរសាទរការជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ជូនចំពោះបេក្ខជននៃ        គណៈបក្សប្រជាធិបតេយ្យ លោក ចូបៃដិន (Joe Biden) និងលោកស្រី  Kamala Harris ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នារសៀលថ្ងៃដដែលនោះលោកWang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានឲ្យដឹងថាទីក្រុងប៉េកាំងតែងតែយកចិត្តទុកដាក់ចំពោះប្រតិកម្មចំពោះការបោះឆ្នោតប្រធានាធិបតីនៅអាមេរិកទាំងក្នុងប្រទេសនេះនិងសហគមន៍អន្តរជាតិផងដែរ។ ទង្វើរនេះបញ្ជាក់ថាប្រទេសចិនបានទទួលស្គាល់នូវជ័យជម្នះរបស់លោក Joe Biden ក្នុងការ«រត់ប្រណាំង» ដណ្តើមតំណែងជាម្ចាស់សេតវិមានលើប្រធានាធិបតីកំពុងកាន់អំណាចនាបច្ចុប្បន្ន លោក Donald Trump។

ការដែលក្រសួងការបរទេសចិនអបអរសាទរចំពោះលោក ចូបៃដិន និងលោកស្រី Kamala Harris ខណៈពេលដែលលោក Trump មិនទាន់បានព្រមទទួលបរាជ័យ ក៏ជាសកម្មភាពគួរឱ្យចាប់អារម្មណ៍នៅក្នុងទំនាក់ទំនងទ្វេភាគីផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

អ្នកបោះឆ្នោតជាង ៩៣% បានទៅបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភានិងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់

យោងតាមព័ត៌មានពីក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត គិតត្រឹមម៉ោង ៤ រសៀល ថ្ងៃទី ១៥ ខែមីនា ចំនួនអ្នកបោះឆ្នោតសរុបដែលបានចូលរួមក្នុងការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី ១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិឆ្នាំ ២០២៦-២០៣១ មានចំនួនជាង ៧១,៣ លាននាក់ (អត្រាជាង ៩៣%)។

Top