• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រទេសកូរ៉េខាងត្បូងនិងចិនបានឯកភាពគ្នាជំរុញទំនាក់ទំនងការពារជាតិ


 ទិដ្ឋភាពនៃជំនួបពិភាក្សារវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងលោក Jeong Kyeong-doo និងសមភាគីចិនលោក Wei Fenghua
 

នាថ្ងៃទី១​ ខែមិថុនា ឆ្នាំ​២០១៩ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានប្រកាសថា រដ្ឋមន្ត្រីការ​ពារ​ជាតិ​កូរ៉េ​ខាង​ត្បូង​លោក Jeong Kyeong-doo និងសមភាគីចិនលោក Wei Fenghua បាន​ឯកភាព​គ្នាបង្កើន​ការអនុវត្ត​នូវរាល់​វិធាន​ការជាច្រើន ក្នុងនោះរួមមានការបង្កើតខ្សែ​ទូរស័ព្ទទាន់ហេតុការណ៍ផ្នែកយោធា និ​ងពង្រឹង​ទំនុក​ចិត្តគ្នា​ទៅវិញ​ទៅមក ក៏ដូចជាជំរុញការផ្លាស់ប្តូរនិង​កិច្ចសហប្រតិបត្តិការផងដែ​រ។
 
ភាគីទាំងពីរ​សម្រេចបាននូវការឯកភាពគ្នាក្នុងក្រប​ខ័ណ្ឌនៃជំនួបខាងក្រៅនៃកិច្ចសន្ទនា Shangri-La (SLD) លើកទី ១៨ នៅសិង្ហបុរី។​ នៅក្នុងកិច្ចសន្ទនានេះ រដ្ឋ មន្ត្រីទាំងពីររូបនេះបានចែករំលែកនូវ​ទស្សនៈ​វិស័យ​អំពី​ការ​​បង្កើន​​ទំនាក់ទំនងជាយុទ្ធសាស្រ្ត ដោយសំដៅសម្រេចបាននូ​វសុខ​សន្តិភាព និង​ស្ថិរភាពក្នុង​តំបន់ ព្រមទាំង​ឯកភាព​អំពីតួនាទី​របស់​ចិន​ក្នុង​ការស្ថាបនា​គឺមាន​សារៈសំខាន់​ក្នុងការ​សម្រេច​បាន​នូវគោល​ដៅរំលាយ​អាវុធនុយ​ក្លេអ៊ែរនៅឧបទ្វីបកូរ៉េទាំងស្រុង ក៏​ដូចជា ដើម្បីសន្តិភាព​ជាយូរ​អង្វែង​នៅក្នុង​តំបន់​នេះផង​ដែរ​៕

 

តាម ​VOV5 - វិទ្យុសំឡេង​វៀតណាម

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

ស្ថានភាពសេដ្ឋកិច្ចក្នុងខែសីហាបានបន្ត​រីកចម្រើន

នាថ្ងៃទី ៦ ខែកញ្ញា អគ្គនាយកដ្ឋានស្ថិតិបានប្រកាសអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមក្នុងខែសីហា និងរយៈពេលប្រាំបីខែដើមឆ្នាំ ២០២៤។ តួរលេខបានបង្ហាញថា ស្ថានភាពសេដ្ឋកិច្ចសង្គមរបស់វៀតណាមនៅតែរក្សាបាននូវនិន្នាការវិជ្ជមាន។ ឧស្សាហកម្មនិងវិស័យជាច្រើនសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដែលបង្កើតសន្ទុះកំណើនសម្រាប់ប៉ុន្មានខែចុងឆ្នាំនេះ។

Top