• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនរៀបចំសកម្មភាពរំលឹកខួបលើកទី ៦ ឆ្នាំការបង្កើតរបស់ដែលហៅថាទីក្រុង TamSa


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang 

នាថ្ងៃទី ១០ សីហា ឆ្នាំ ២០១៨ ឆ្លើយសម្ភាសន៍អំពីប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនបានរៀបចំសកម្មភាព​​រំលឹកខួបលើកទី ៦ ឆ្នាំ បង្កើតរបស់ដែលហៅថាទីក្រុង Tam Sa កាណាល់កុមារនៃទូរទស្សន៍មជ្ឈឹមចិនបានរៀបចំកម្មវិធីផ្សាយបន្តផ្ទាល់សម្រាប់កុមារនៅប្រជុំកោះ Truong Sa របស់វៀតណាមជាដើម។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖

"វៀតណាមមានមូលដ្ឋានច្បាប់ពេញលេញនិងភស្តុតាងប្រវត្តិសាស្ត្រអះអាងនូវអធិបតេយ្យភាពរបស់វៀតណាម​ចំ​​ពោះប្រជុំកោះ Hoang Sa និង Truong Sa ស្របតាមច្បាប់អន្តរជាតិ។ សកម្មភាពខាងលើរបស់ចិនមិនត្រឹមតែរំលោភលើអធិបតេយ្យភាពរបស់វៀតណាមចំពោះ ប្រជុំកោះ Hoang Sa និង Truong Sa ប៉ុណ្ណោះទេ ថែមទាំងដើរផ្ទុយ​ទៅនឹងកិច្ចព្រមព្រៀងស្តីពីគោលការណ៍ជាមូលដ្ឋានសំរាប់ការដោះស្រាយបញ្ហាលើសមុទ្ររវាងប្រទេសទាំងពីរ មិនស្របនឹងមនសិការរួមរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ផ្ទុយនឹងស្មារតីនិងខ្លឹមសានៃ សេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាង​កើត (COC) ។

វៀតណាមបដិសេធយ៉ាងដាច់អហង្ការ ហើយស្នើឲ្យចិនបញ្ឈប់រាល់សកម្មភាបខាងលើ ដោយ គោរពអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa អនុវត្តយ៉ាងម៉ឹងម៉ាត់កិច្ចព្រមព្រៀងស្ដីពីបទ​បញ្ញត្តិក្នុងការដោះស្រាយបញ្ហានៅលើសមុទ្ររវាងវៀតណាមនិងចិន ក៏ដូចជាសេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្ត​របស់ភាគីនានានៅសមុទ្រខាងកើត (DOC) មិនធ្វើសកម្មភាពដែលបង្កឲ្យមានភាពស្មុគស្មាញនិងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិង​ចិន​ ដើម្បីសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត និងក្នុងតំបន់។

តំណាងក្រសួងការបរទេសវៀតណាមបានជួបប្រជុំជាមួយស្ថានទូតចិនប្រចាំនៅវៀតណាមដើម្បីពិភាក្សា​អំ​ពីបញ្ហា​នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

គេហទំព័រ Fulcrum.sg៖ វៀតណាមជាសមាជិកមានការទទួលខុសត្រូវនៃ UNCLOS ១៩៨២

គេហទំព័រ Fulcrum.sg៖ វៀតណាមជាសមាជិកមានការទទួលខុសត្រូវនៃ UNCLOS ១៩៨២

គេហទំព័រ Fulcrum.sg របស់សិង្ហបុរីនាពេលថ្មីៗនេះ បានចុះផ្សាយអត្ថបទមួយអំពីការចូលរួមរបស់វៀតណាមក្នុងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២ ហើយបានលើកឡើងពីតួនាទីសំខាន់របស់ UNCLOS ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ទាក់ទងនឹងសមុទ្រនិងមហាសមុទ្រ។

Top