• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រតិកម្មរបស់វៀតណាមចំពោះការដែលចិនប្រតិបត្តិជាផ្លូវការនូវច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវសមុទ្រធ្វើវិសោធនកម្ម

វៀតណាមប្ដេជ្ញាចិត្ត និងប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការដ៏សមស្របនឹងច្បាប់ អន្តរជាតិ ដើម្បីអនុវត្តន៍ ការពារអធិប តេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការ លើតំបន់សមុទ្ររបស់ខ្លួនដែលត្រូវបានកំណត់យ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិនៃUNCLOS ផងដែរ។
 

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។


នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ ឆ្លើយសំណួររបស់អ្នកសារព័ត៌មានស្ដីពីប្រតិកម្មរបស់វៀតណាម ចំពោះការដែលចិនបានប្រតិបត្តិជាផ្លូវការនូវច្បាប់សុវត្ថិភាពចរាចរណ៍ផ្លូវសមុទ្រ ធ្វើវិសោធនកម្មនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀត ណាមលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ បណ្ដាប្រទេសត្រូវការគោរពយ៉ាងម៉ឺងម៉ាត់សន្ធិសញ្ញាអន្តរ ជាតិដែលខ្លួនជាសមាជិក ជាពិសេសគឺអនុសញ្ញាអ.ស.បស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS) ដែលជាក្របខ័ណ្ឌគតិយុត្តសម្រាប់គ្រប់សកម្មភាពទាំងអស់នៅសមុទ្រ និងមហាសាគរ នៅពេលចេញផ្សាយឯកសារច្បាប់ក្នុងស្រុកដោយពាក់ព័ន្ធដល់សមុទ្រ។

វៀតណាមប្ដេជ្ញាចិត្ត និងប្រកាន់ខ្ជាប់នូវការអនុវត្តវិធានការដ៏សមស្របនឹងច្បាប់ អន្តរជាតិ ដើម្បីអនុវត្តន៍ ការពារអធិបតេយ្យភាពលើប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម ក៏ដូចជាអធិបតេយ្យភាព សិទ្ធិអធិបតេយ្យភាពនិងយុត្តាធិការ លើតំបន់សមុទ្ររបស់ខ្លួនដែលត្រូវបានកំណត់យ៉ាងត្រឹមត្រូវតាមបទបញ្ញត្តិនៃUNCLOS ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ ធ្វើជាអធិបតីកិច្ចប្រជុំជំរុញគម្រោងផ្លូវដែក

នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ ប្រធានគណៈកម្មាធិការដឹកនាំសំណង់ និងគម្រោងជាតិ សំខាន់ៗក្នុងវិស័យផ្លូវដែក (ហៅកាត់ថា គណៈកម្មាធិការដឹកនាំ) បានអញ្ជើញ ជាអធិបតីនៅកិច្ចប្រជុំលើកទី៤ នៃគណៈកម្មាធិការដឹកនាំ ដែលត្រូវបានតភ្ជាប់តាម ប្រព័ន្ធវីដេអូជាមួយខេត្ត និងក្រុងចំនួន ១៨ ដែលមានគម្រោងផ្លូវដែកឆ្លងកាត់។

Top