• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រជាជនវៀតណាមនៅកូរ៉េខាងត្បូងនិងប្រជាជនកូរ៉េខាងត្បូងនៅវៀតណាម គឺជាស្ពាននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

លោកប្រធានរដ្ឋ បានបញ្ជាក់ថា ដោយមានប្រជាជន វៀតណាមប្រមាណ ២សែននាក់ដែលកំពុងធ្វើការ សិក្សា និងរស់នៅកូរ៉េខាងត្បូង ហើយចំនួនដូចគ្នានៃជនជាតិកូរ៉េខាងត្បូង ដែលកំពុង រស់នៅ ធ្វើការនៅវៀតណាម គឺជាស្ពានដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។
  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានសមាគមន៍ជនជាតិកូរ៉េខាងត្បូងនៅវៀតណាម លោកស្រី Chang Eun Sook។ (រូបថត៖ TTXVN)  
នាថ្ងៃទី ២៧ ឧសភា នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយសមាគមន៍ជនជាតិកូរ៉េខាងត្បូងនៅវៀត ណាម ដឹកនាំដោយលោកស្រី Chang Eun Sook ប្រធានសមាគម។
លោកប្រធានរដ្ឋ បានបញ្ជាក់ថា ដោយមានប្រជាជន វៀតណាមប្រមាណ ២សែននាក់ដែលកំពុងធ្វើការ សិក្សា និងរស់នៅកូរ៉េខាងត្បូង ហើយចំនួនដូចគ្នានៃជនជាតិកូរ៉េខាងត្បូង ដែលកំពុង រស់នៅ ធ្វើការនៅវៀតណាម គឺជាស្ពានដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងភាពជា ដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។ លោកប្រធានមានគោលបំណងថា សមាគម ជនជាតិកូរ៉េខាងត្បូងនៅវៀតណាមចាត់វិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើន។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យ សមាគមន៍ជនជាតិកូរ៉េខាងត្បូងនៅវៀតណាម រួមចំណែកក្នុងការអនុវត្តគោលដៅដល់ឆ្នាំ ២០២៥ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរនឹងសម្រេចបានចំនួន ១៥០ពាន់លានដុល្លាអាមេរិក។
រីឯខ្លួនវិញ លោកស្រី Chang Eun Sook ប្រធានសមាគមជនជាតិកូរ៉េខាង ត្បូងនៅវៀតណាមបានសម្តែងការគាំទ្រចំពោះការវាយតម្លៃរបស់លោកប្រធានរដ្ឋវៀតណាមអំពីទំនាក់ទំនងល្អប្រសើររវាងវៀតណាមនិងកូរ៉េខាងត្បូងនាពេលបច្ចុប្បន្ន។ ក្នុងឱកាសរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ (ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ១៩៩២ - ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២២) សមាគមន៍ជនជាតិកូរ៉េខាង ត្បូងនៅវៀតណាមនឹងរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាច្រើន ដើម្បីជំរុញការជួប ប្រាស្រ័យរវាងប្រជាជននៃប្រទេសទាំងពីរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

លោកឧបនាយករដ្ឋមន្ត្រី Nguyen Chi Dung៖ វៀតណាមស្វាគមន៍សហគ្រាសបណ្ដាក់ទុនអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ

នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ទទួលជួបលោក Fung Wai Ka Thomas នាយក ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ CCC និងលោក Lai Rong Huo ប្រធានក្រុមហ៊ុន Hero Shenzhen របស់ប្រទេសចិន ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Chi Dung បានស្វាគមន៍ចំពោះបណ្ដាសហគ្រាសដែលបានយកចិត្តទុកដាក់ និងមានផែនការ វិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍ទីក្រុងឆ្លាតវៃ។

Top