ព័ត៌មាន
ប្រជាជនបណ្ដាជនជាតិនៅតំបន់ខ្ពង់រាបភាគកណ្ដាល-ប៉ែកខាងត្បូងភូមិភាគកណ្តាល ជឿជាក់យ៉ាងមោះមុតលើមហាសន្និបាតលើកទី១៤ របស់បក្ស
លោកស្រី Hring Mlô ជាជនជាតិ E De នៅភូមិ M’Găm ឃុំ M’Drắk ខេត្ត Đắk Lắk បានចែករំលែកថា អាស្រ័យដោយមានបក្ស និងរដ្ឋ ប្រជាជនមិនត្រឹមតែបានរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងមានលក្ខខណ្ឌដើម្បីថែរក្សា និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ទៀតផង។
“អាស្រ័យដោយមានគោលជំហរ គោលមាគ៌ាដ៏ត្រឹមត្រូវរបស់បក្ស ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សេដ្ឋកិច្ចបានរីកចម្រើន ជីវភាពរស់នៅបានប្រសើរឡើង ហើយវប្បធម៌ប្រពៃណីក៏ត្រូវបានថែរក្សាផងដែរ។ ប្រជាជនរំពឹងទុកយ៉ាងខ្លាំងថា មហាសន្និបាតលើកទី១៤របស់បក្ស នឹងបន្តធ្វើការសម្រេចចិត្តលើការអភិវឌ្ឍទេសចរណ៍សហគមន៍ ដោយផ្សាភ្ជាប់ជាមួយនឹងការអភិរក្សវប្បធម៌”។
នៅក្នុងឃុំ Ea Knuec ដែលជាតំបន់ដាំទុរេនក្នុងខេត្ត Dak Lak កសិករជាច្រើនបានក្លាយជាអ្នកមាន សូម្បីតែក្លាយជា "កសិករមហាសេដ្ឋី" ដោយសារតែបានផ្លាស់ប្ដូរថ្មីផ្នត់គំនិតនិងរបៀបធ្វើ រួមជាមួយនឹងគោលនយោបាយរបស់បក្ស និងរដ្ឋក្នុងការជួយប្រជាជនអនុវត្តន៍ការផ្លាស់ប្តូរឌីជីថល និងពង្រីកទីផ្សារសម្រាប់ការនាំចេញផ្លែទុរេនផងដែរ។ លោកស្រី Nguyen Thi Cam Loan អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម នៃឃុំ Ea Knuec ខេត្ត Dak Lak បានចែករំលែកថា៖
“ត្រូវតែអរគុណចំពោះបក្ស និងរដ្ឋដែលមានគោលនយោបាយ និងការតំរង់ទិសសម្រាប់ប្រជាកសិកររបស់យើង ដែលពីមុនមានជីវភាពមធ្យម ឥឡូវនេះអាចក្លាយជាមហាសេដ្ឋ”៕







