• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់អំណោយនិងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រជូននគរបាលខេត្តមណ្ឌលគីរីដើម្បីជួយបង្ការទប់ស្កាត់ជម្ងឺកូវីដ ១៩

ទិដ្ឋភាពនៅពិធីប្រគល់-ទទួលអំណោយ។ (រូបថត៖ VNA)
 

នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នៅបង្គោលលេខ០នៅលើខ្សែព្រំដែនវៀតណាម-កម្ពុជា ដែលឆ្លងកាត់ស្រុក Tuy Duc ខេត្ត Dak Nong នោះ ក្រុមការងារនៃនគរបាលខេត្ត Dak Nong បានប្រគល់អំណោយនិងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រក្នុងតម្លៃ១០០លានដុងជូន នគរបាលខេត្តមណ្ឌលគីរី ព្រះរាជាណាចក្រកម្ពុជាដើម្បីចូលរួមចំណែកបង្ការទប់ស្កាត់ ជម្ងឺរាតត្បាតកូវីដ ១៩។ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគីរី បានអះអាងថា នេះមិនត្រឹមតែជាការជួយគាំទ្រខាងសម្ភារៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តខាងស្មារតីដ៏ធំធេងដែលជួយកងកម្លាំងនគរបាលខេត្ត មណ្ឌលគីរីអនុវត្តន៍ឲ្យបានល្អនូវភារកិច្ចបង្ការប្រឆាំងកូវីដ ១៩ និងធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅតាមខ្សែព្រំដែន ចូលរួមចំណែកកសាងព្រំដែនដោយសន្តិភាព មិត្តភាព សហប្រតិបត្តិការនិងអភិវឌ្ឍទៀតផង។ កងកម្លាំងនគរបាលខេត្តមណ្ឌលគីរី នឹងបន្តសហការយ៉ាងជិតស្និទ្ធថែមទៀតជាមួយកងកម្លាំងនគរបាលខេត្ត Dak Nong ក្នុងគ្រប់ការងារទាំងអស់ សំដៅធានាសន្តិសុខសណ្ដាប់ធ្នាប់នៅតាមខ្សែព្រំដែនរវាង ខេត្តទាំងពីរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

បេតិកភណ្ឌឯកសាររបស់វៀតណាមបន្តបង្កើតសញ្ញាសម្គាល់លើឆាកអន្តរជាតិ

នៅក្នុងសម័យប្រជុំលើកទី១១ នៃគណៈកម្មាធិការកម្មវិធី ចងចាំពិភពលោក ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក របស់អង្គការយូណេស្កូ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែវិច្ឆិកា នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ឯកសារចំនួនពីរ រួមមាន «សិលាចារឹកនៅតំបន់ Pho Hien» នៃខេត្តហ៊ឹងអៀន និង «សិលាចារឹកលើភ្នំ Non Nuoc» នៃខេត្តនិញបិញ ត្រូវបានចុះបញ្ជី​ជា​បេតិកភណ្ឌឯកសារតំបន់អាស៊ី-ប៉ាស៊ីហ្វិកជាផ្លូវការ។

Top