• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់ពានរង្វាន់វប្បធម៌ Phan Chau Trinh លើកទី១០ឆ្នាំ២០១៧

នាយប់ថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៧ នៅទីក្រុងហូជីមិញ បាន​ប្រព្រឹត្តទៅ​ពិធី​ប្រគល់​​ពានរង្វាន់​វប្បធម៌ Phan Chau Trinh លើកទី​១០ ឆ្នាំ​២០១៧។ នេះជា​រង្វាន់​សំដៅ​លើកតម្កើង​អ្នកស្រាវជ្រាវ សកម្មជន​ខាងវប្បធម៌​អប់រំ អ្នក​វិទ្យាសាស្ត្រ អ្នកបកប្រែ​នៅក្នុងនិងក្រៅប្រទេស ដែលបាន​និងកំពុ​ងរួមវិភាគ​ទាន​សំរាប់​បុព្វហេតុ​វប្បធម៌​ និង​អប់រំ​នៅវៀតណាម។ ក្នុងឆ្នាំ២០១៧នេះមានពានរង្វាន់សរុបចំនួន៤នោះគឺ៖ ពានរង្វាន់ដើម្បីបុព្វហេតុ​​វប្បធម៌-​អប់រំ ពានរង្វាន់បកប្រែ ពានរង្វាន់ស្រាវជ្រាវ​និង​ពាន​រង្វាន់​វៀត​ណាម​វិទ្យា។ សាស្ត្រាចារ្យ Chu Hao អនុប្រធាន​ក្រុមប្រឹក្សា​​គ្រប់​គ្រង​មូលនិធិ​វប្បធម៌ Phan Chau Trinh បាន​ឲ្យដឹ​ង​ថា នា​បច្ចុប្បន្ន នៅ​មានអ្នកវិទ្យាសាស្ត្រ អ្នក​ស្រាវជ្រាវ ដែល​កំពុង​ឧស្សាហ៍ព្យាយាម​ ខំប្រឹងប្រែង​អស់ពី​កម្លាំង​កាយ​ចិត្ត ដើម្បី​បុព្វហេតុ​រួម របស់​ប្រជា​ជាតិ។ ដោយ​ហេតុនេះ មូលនិធិវប្បធម៌ Phan Chau Trinh នឹងបន្ត អនុវត្តការ​ទទួលខុស​ត្រូវរបស់​ខ្លួន ដើម្បី​លើក​តម្កើត​នូវ​ការ​​រួម​វិភាគ​​ទាននេះ។​
 
“រហូតមកដល់ពេលនេះ រង្វាន់ណាក៏សក្តិសមដែរ។ក្រោយពីត្រូវ បានលើក​តម្កើង សាធារណៈ​មតិបានគាំទ្រ​យ៉ាង​ខ្លាំង​ក្លា ហើយ​កាន់តែ​ឃើញ​ច្បាស់​នូវ​តំលៃ​វប្បធ​ម៌ ក្នុងវណ្ណកម្មរបស់អ្នកនិពន្ធនោះ”៕

 

តាម​ VOV 5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ប្រធានរដ្ឋ លោក លឿង គឿងអញ្ជើញចូលរួមសន្និសីទជំរុញការវិនិយោគទីក្រុង Hai Phong

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ - ឆ្នាំ២០២៥ នៃក្រុមប្រឹក្សាប្រឹក្សាធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) (ABAC ៣) នារសៀលថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុង Hai Phong សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានសម្របសម្រួលជាមួយទីក្រុង Hai Phong រៀបចំសន្និសីទជំរុញការវិនិយោគ ដោយប្រធាន បទ "Hai Phong - គោលដៅយុទ្ធសាស្ត្រនៃយុគសម័យថ្មី”។

Top