• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រគល់ទំនិញ និងសំភារៈ ឧបករណ៍ ដើម្បីជួយប្រជាជនជំនះពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀង

ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទបានប្រគល់ ជូនខេត្ត Thua Thien – Hue នូវតង់ជ័រចំនួន ២៥០ ម៉ាស៊ីនចម្រុះទឹកចំនួន ៥០ ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន។

ប្រគល់ទំនិញ និងសំភារៈ ឧបករណ៍ ដើម្បីជួយប្រជាជនជំនះពុះពារលើផលវិបាកដោយសារជំនន់ទឹកភ្លៀង (រូបថត៖ TTXVN)


នាថ្ងៃទី ២៥ ខែតុលា អគ្គនាយកដ្ឋានផ្ទុកបំរុងរដ្ឋ បានសម្របសម្រួលជាមួយ គណៈ កម្មាធិការដឹកនាំការបង្ការ និង ទប់ស្កាត់គ្រោះធម្មជាតិ និង ជួយសង្គ្រោះបន្ទាន់ ខេត្ត Thua Thien - Hue រៀបចំពិធីទទួលនិងបែងចែកទំនិញជួយសង្គ្រោះដល់មូលដ្ឋាននិងប្រជាជនក្នុងខេត្ត ដើម្បីជំនះពុះពារលើផលវិបាក ដោយសារជំនន់ទឹកភ្លៀង។ នៅក្នុងពិធីនេះ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានប្រគល់ជូនខេត្ត Thua Thien – Hue នូវតង់ជ័រចំនួន ២៥០ ម៉ាស៊ីនចម្រុះទឹកចំនួន ៥០ ដែលជាជំនួយរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ព្រមទាំងឧបករណ៍ជួសជុលផ្ទះចំនួន ៥០០ និងសំភារៈឧបករណ៍ផ្ទះបាយចំនួន ៦៥០ ដែលជាជំនួយរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានទទួលបន្ទុកជំនួយមនុស្សធម៌ក្នុងគ្រោះមហន្តរាយ។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានផ្ទុកបម្រុង រដ្ឋក៏បានប្រគល់ដល់ខេត្តនូវសំភារៈ ឧបករណ៍សំខាន់ៗមួយចំនួនទៀតផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

កាលពីថ្ងៃទី ១ ខែមេសា ជាថ្ងៃទី ៣៣ នៃជម្លោះ អ៊ីរ៉ង់បានបន្តការវាយប្រហារ​ដោយមីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា​​។ ទីក្រុងតេអេរ៉ង់ក៏បានបដិសេធសេចក្តី​ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់បានស្នើរឡើង​បទឈប់បាញ់។

Top