
លោក Tran Quoc Vuong ថ្លែងមតិក្នុងពិធី
នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅទីធ្លា Tan Trao ស្រុក Son Duong ខេត្ត Tuyen Quang បានរៀបចំពិធី ប្រកាសសេចក្តីសម្រេចចិត្ត របស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាលដោយអនុម័ត នូវផែនការមេ ស្តីពីការអភិវឌ្ឍមណ្ឌលទេសចរណ៍ Tan Trao ដល់ឆ្នាំ២០៣០និងបំផុស ចលនាបុណ្យតេតដាំដើមឈើនិទាឃរដូវឆ្នាំច សំរឹទ្ធស័ក ២០១៨។
អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Quoc Vuong ប្រធានគណៈ កម្មាធិការត្រួតពិនិត្យមជ្ឈឹមបាន សង្កត់ធ្ងន់ថា Tan Trao ជាតំបន់ដីពោរពេញទៅដោយប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រ មានទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសជាតិ។ តាមនោះការរៀបចំផែនការមេសំដៅអភិ វឌ្ឍន៍ Tan Trao ឲ្យក្លាយទៅជាមណ្ឌលទេសចរណ៍ជាតិនោះ ជាថ្មីម្តងទៀត អះអាង នូវតួនាទីសំខាន់និងតម្លៃដ៏ធំធេងរបស់មណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌និង អេកូឡូស៊ី Tan Trao៖
“រដ្ឋអំណាចខេត្ត Tuyen Quang ត្រូវកសាងផែនការជាក់ស្តែងដើម្បីអនុវត្តប្រកប ដោយប្រសិទ្ធភាពតាមដំណើរការដែលបានដាក់ចេញ។ គប្បីអភិវឌ្ឍន៍មណ្ឌលទេសចរណ៍ជាតិ Tan Trao តភ្ជាប់ជាមួយការអភិរក្សនិងពង្រីកនូវតម្លៃបេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ប្រពៃណី តាមទិសបង្កើតនូវសារមន្ទីរប្រវត្តិសាស្ត្រមួយស្ថិតក្នុងបរិយា កាសបើកទូលាយ ជាពិសេស បង្កើតឡើងលក្ខណៈវិសេសវិសាលជាមួយនឹងផលិត ផលទេស ចរណ៍ដោយឡែករបស់ខេត្ត Tuyen Quang”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម