• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប្រកាសនិងបើកសម្ពោធគម្រោងមណ្ឌលឧស្សាហកម្ម Hoa Ninh ទីក្រុង Da Nang

នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីក្រុង Da Nang បានរៀបចំពិធីប្រកាសនិងបើកសម្ពោធគម្រោងវិនិយោគលើការសាងសង់និងធ្វើអាជីវកម្មហេដ្ឋារចនាសម្ព័ន្ធនៃមណ្ឌលឧស្សាហកម្ម Hoa Ninh។
ពិធីបើកសម្ពោធគម្រោងមណ្ឌលឧស្សាហកម្ម Hoa Ninh - Phu My ៣ Da Nang IP។ រូបថត៖ Vinh Thong/VOV-ភូមិភាគកណ្តាល

គម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុនភាគហ៊ុនរួម Thanh Binh Phu My អនុវត្តគម្រោងលើផ្ទៃដីជាង ៤០០ ហិកតានៅឃុំ Hoa Ninh ស្រុក Hoa Vang ទីក្រុង Da Nang។ គម្រោងនេះសំដៅអភិវឌ្ឍន៍មណ្ឌលឧស្សាហកម្មឯកទេសដែលមិនប៉ះពាល់ដល់បរិស្ថាន ទាញយកអត្ថប្រយោជន៍ពីទីតាំងនៅជិតកំពង់ផែទឹកជ្រៅ Lien Chieu អាកាសយានដ្ឋានអន្តរជាតិ Da Nang និងតំបន់ពាណិជ្ជកម្មសេរី Da Nang

មណ្ឌលឧស្សាហកម្ម Hoa Ninh ត្រូវបានរំពឹងថា នឹងក្លាយជាមណ្ឌលឧស្សាហកម្មទំនើបបំផុតមួយនៅតំបន់ភូមិភាគកណ្តាល។ ថ្លែងមតិក្នុងពិធីនេះ លោក Le Trung Chinh ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Da Nang បានសង្កត់ធ្ងន់ថា៖ ទីក្រុង Da Nang ជានិច្ចកាលវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ខ្លួន ហើយត្រៀមខ្លួនជាស្រេចដើម្បីអមដំណើរជាមួយវិនិយោគិន និងដៃគូក្នុងដំណើរការអភិវឌ្ឍន៍ ហើយប្តេជ្ញាបន្តបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់គម្រោងដែលត្រូវបានអនុវត្តតាមកាលវិភាគ ធានាគុណភាព និងប្រសិទ្ធភាព។ ជាពិសេស ទីក្រុងនឹងផ្តល់ការគាំទ្រជាអតិបរិមាក្នុងការបោសសម្អាតទីតាំង និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសប្រកបដោយសមកាលកម្ម។ ជំរុញកំណែទម្រង់រដ្ឋបាល បង្កើតបរិយាកាសវិនិយោគបើកចំហ និងតម្លាភាព; សម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយការលំបាក និងបញ្ហាប្រឈបក្នុងដំណើរការអនុវត្តន៍

មណ្ឌលឧស្សាហកម្ម Hoa Ninh ត្រូវបានរំពឹងថានឹងក្លាយទៅជាចំណុចភ្លឺនៅលើផែនទីឧស្សាហកម្មរបស់វៀតណាម នាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចសង្គមជាច្រើនដល់ទីក្រុង Da Nang និងបណ្តាខេត្តជិតខាង។ តាមនោះ រួមចំណែកធ្វើឱ្យទីក្រុង Da Nang ក្លាយជាគោលដៅដ៏ល្អសម្រាប់បរិយាកាសវិនិយោគ ទន្ទឹមនឹងនោះ លើកកំពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជន និងការអភិវឌ្ឍប្រកបដោយចីរភាព៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ៖ អភិវឌ្ឍន៍ឧស្សាហកម្មរ៉ែដីកម្រដើម្បីរួមចំណែកដល់ស្វ័យភាពយុទ្ធសាស្ត្រ

នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហានូយ នាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាល ស្តីពីខ្លឹមសារដូចជា៖ ការកសាងយុទ្ធសាស្ត្រជាតិស្តីពីរ៉ែដីកម្រ; សេចក្តីព្រាងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្តីពីយន្តការដោះស្រាយការលំបាក និងបញ្ហារាំងស្ទះចំពោះបណ្តាគម្រោង BT អន្តរកាល (គម្រោងវិនិយោគសាងសង់តាមទម្រង់នៃកិច្ចសន្យាសាងសង់-ផ្ទេរប្រគល់) និងខ្លឹមសារមួយចំនួនទៀត។

Top