• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ប៉ូលីស​សមុទ្រវៀតណាមបំពេញ​ទស្សនកិច្ចការងារ និងជួប​ប្រាស្រ័យ​ជាមួយប៉ូលីសសមុទ្រ​ឥណ្ឌា

នារសៀលថ្ងៃទី ៣ ខែធ្នូ នៅទីក្រុង Vung Tau ខេត្ត Ba Ria - Vung Tau បញ្ជាការដ្ឋានតំបន់កងប៉ូលីសសមុទ្រលេខ ៣ (ប៉ូលីសសមុទ្រវៀតណាម) បានរៀបចំពិធីជូនដំណើរនាវា CSB ៨០០៥ ដឹកគណៈប្រតិភូប៉ូលីសសមុទ្រវៀតណាម ដឹកនាំដោយលោកវរៈសេនីឯក Nguyen Minh Khanh អគ្គមេបញ្ជាការរង - នាយសេនាធិការនៃបញ្ជាការដ្ឋានប៉ូលីសសមុទ្រភូមិភាគលេខ ៣ ចេញដំណើរទៅបំពេញទស្សនកិច្ចការងារ និងជួបប្រាស្រ័យជាមួយប៉ូលីសសមុទ្រឥណ្ឌា។
នាយទាហាននិងយុទ្ធជននៃបញ្ជាការដ្ឋានតំបន់ប៉ូលីសសមុទ្រលេខ ៣ បានជូនដំណើរ នាវា ៨០០៥ ចេញដំណើរទៅបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌា។ រូបថត៖ VOV

ថ្លែងមតិប្រគល់ភារកិច្ចជូនគណប្រតិភូ ឧត្តមសេនីយ៍ត្រី Ngo Binh Minh មេបញ្ជាការតំបន់កងប៉ូលីសសមុទ្រលេខ ៣ បានស្នើឲ្យកណប្រតិភូ និងក្រុមនាវិករបស់នាវា CSB ៨០០៥ លើកកម្ពស់ភាពក្លាហាននយោបាយ ស្មារតីទទួលខុសត្រូវខ្ពស់ និងការប្តេជ្ញាចិត្តជំនះពុះពារលើការលំបាកនិងឧបសគ្គទាំងអស់ក្នុងអំឡុងពេលធ្វើដំណើរ និងបំពេញភារកិច្ច។ ទន្ទឹមនឹងនោះ ធ្វើការស្រាវជ្រាវ បណ្ដុះបណ្ដាលចំណេះដឹងទូលំទូលាយ ផ្សព្វផ្សាយសារអំពីកងប៉ូលីសសមុទ្រវៀតណាមអំពីប្រទេសជាតិ និងប្រជាជនវៀតណាមដែលស្រឡាញ់សន្តិភាព និងមានបំណងចង់រួមសហការជាមួយកងកម្លាំងអនុវត្តច្បាប់លើសមុទ្ររបស់បណ្តាប្រទេស ក្នុងការកសាងតំបន់សមុទ្រសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

ជម្រុញការផ្សព្វផ្សាយទេសចរណ៍នៅប្រទេសវៀតណាមគឺជាផ្នែកមួយនៃយុទ្ធសាស្ត្រជម្រុញទេសចរណ៍អាស៊ីអាគ្នេយ៍របស់ប្រទេសថៃ

អគ្គនាយកដ្ឋានទេសចរណ៍ថៃ (TAT) ទើបតែអនុវត្តយុទ្ធនាផ្សព្វផ្សាយថ្មីមួយដែលផ្តោតលើទីផ្សារសំខាន់ៗចំនួនប្រាំនៅអាស៊ីអាគ្នេយ៍ និងតំបន់ជុំវិញ រួមមាន វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងតៃវ៉ាន់ (ចិន) ដោយមានគោលបំណងបង្កើនប្រាក់ចំណូល ៦.២% និងការកើនឡើង ៤.៣% នៃចំនួនភ្ញៀវទេសចរពីតំបន់អាស៊ានក្នុងឆ្នាំសារពើពន្ធ ២០២៧។

Top