• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំរែបំរួលអាកាសធាតុ៖ អង្គការបរិស្ថានជាង ១៥០ អង្គភាពអំពាវនាវអោយប្រទេសអ្នកមានផ្តល់ថវិកាសំរាប់ការស្តារគ្រោះមហន្តរាយ

​​បណ្ដាអង្គការទាំងនេះបានដាស់តឿនដល់បណ្ដាប្រទេស ដែលបានចូលរួម COP ២៥ ខិត​ខំប្រឹង​ប្រែង​ដើម្បី​ទទួល​បាន​កិច្ច​ព្រម​ព្រៀង ស្ដីពីពីការបង្កើតយន្តការជួយឧបត្ថម្ភលើគ្រប់ជ្រុងជ្រោយ។
 
អង្គការ​ការពារបរិស្ថានជាង ១៥០ អង្គភាពនៅលើពិភពលោក បានអំពាវនាវ​ដល់​បណ្ដា​ប្រទេស​ចូល​រួម​កិច្ច​ប្រជុំ​នៃអង្គ​ការសហប្រជាជាតិ ស្ដីពីបម្រែបម្រួលអាកាសធាតុឆ្នាំ ២០១៩  (COP 25) ផ្តល់អាទិភាព​ដល់​ការ​ជួយ​ឧបត្ថម្ភ​ដល់​បណ្ដា​ប្រទេស ដែលកំពុងត្រូវទប់ទល់នឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងព្យុះកាន់តែអាក្រក់ទៅ ៗ ដោយសារ​តែផល​ប៉ះពាល់​នៃកំដៅផែនដី។
 
ក្នុងលិខិតមួយ​ចុះថ្ងៃទី ២៩ ខែវិច្ឆិកា ដែលបានផ្ញើជូនប្រធានាធិបតី COP ២៥ - រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​ប្រទេស​ឈីលី​លោក​ស្រី Carolina Schmidt នោះ បណ្ដាអង្គការទាំងនេះបានដាស់តឿនដល់បណ្ដាប្រទេស ដែលបានចូលរួម COP ២៥ ខិតខំប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀង ស្ដីពីពី​ការបង្កើត​យន្តការ​ជួយឧបត្ថម្ភ​លើគ្រប់ជ្រុង​ជ្រោយ​ ដែលក្នុងនោះមានការលុបបំបាត់បំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលត្រូវទទួល​រង​នូវគ្រោះ​មហន្តរាយ​​ធម្មជាតិ​ បណ្តាលមកពីការប្រែប្រួលអាកា​សធាតុផងដែរ៕

 

តាម​​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

សហរដ្ឋអាមេរិក-ចិន សង្កត់ធ្ងន់លើស្ថិរភាពយុទ្ធសាស្ត្រ និងការរក្សាការសន្ទនាបន្ទាប់ពីដំណើរទស្សនកិច្ច

នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិក ដោយការប្រកាសថា លោកនឹងជួបជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ពីរដងទៀតមុនដំណាច់ឆ្នាំនេះ តាមនោះបង្កើនចំនួនជំនួបដោយផ្ទាល់រវាងមេដឹកនាំនៃមហាអំណាចសេដ្ឋកិច្ចធំបំផុតទាំងពីររបស់ពិភពលោក ទ្វេដងក្នុងឆ្នាំ ២០២៦។

Top