កម្មវិធីជាមួយនឹងបទយកការណ៍ និងការជួបប្រាស្រ័យជាមួយជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ បានផ្តល់ឱ្យទស្សនិកជននូវទិដ្ឋភាពជាក់ស្តែងបំផុត អំពីផលវិបាកធ្ងន់ធ្ងរនៃជាតិគីមីពុលក្នុងសម័យសង្រ្គាម។ ខ្លឹមសារកម្មវិធីក៏បង្ហាញពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងរបស់បក្ស រដ្ឋ សមាគមគ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងការជួយឧបត្ថម្ភរបស់ប្រជាជន សប្បុរសជន ក្នុងស្រុក និងមិត្តភក្តិអន្តរជាតិក្នុងការងារជំនះពុះពារលើផលវិបាកនៃជាតិគីមីពុល ការ ថែទាំជួយទំនុកបម្រុង និងការតស៊ូដណ្ដើមយុត្តិធម៌ជូនជនរងគ្រោះដោយជាតិគីមីពុល ពណ៌លឿងទុំ ជាពិសេសការជួយឧបត្ថម្ភនូវរបរចិញ្ចឹមជីវិតប្រកបដោយប្រសិទ្ធភាព សម្រាប់ជនរងគ្រោះ និងគ្រួសារជនរងគ្រោះ។
នៅក្នុងកម្មវិធីនេះ គណៈកម្មការរៀបចំ បានទទួលការគាំទ្រពីអង្គការ បុគ្គល ទស្សនិកជនទូរទស្សន៍ទូទាំងប្រទេស និងមិត្តភក្តិអន្តរជាតិ ដែលរួមដៃគ្នាចូលរួមវិភាគ ទានជួយឧបត្ថម្ភជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ៕





