• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំពេញការវាយតម្លៃចំពោះការងារប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅវៀតណាម


 លោក Tran Ngoc Liem អគ្គអធិការរងរដ្ឋាភិបាលវៀតណាម ថ្លែងនៅសិក្ខាសាលា
 

 នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ អធិការកិច្ចរដ្ឋាភិបាលវៀតណាម រួម​ជាមួយ​តំណាង​មក​ពីចក្រភព​អង់​គ្លេស ស្ថាប័នអភិវឌ្ឍរបស់​អង្គការសហប្រជា ជាតិ ​(UNDP) ប្រចាំវៀតណាម​ រៀប​ចំសិក្ខាសា​លាស្ដី​ពីរ​បាយ​ការណ៍ស្រាវជ្រាវ ការពិតជាក់ស្ដែងនៃការអនុវត្តវិ​ធីសាស្ត្រវាយតម្លៃចំពោះការងារប្រ​យុទ្ធ​ប្រឆាំង នឹង​អំពើពុក​រលួយ​ថ្នាក់ខេត្ត នៅវៀតណាម​ឆ្នាំ២០១៨។

ថ្លែង​នៅទីនេះ លោក Tran Ngoc Liem អគ្គអធិការរងរដ្ឋាភិបាលវៀតណាម បានអះអាងថា ក្នុង​ប៉ុន្មាន​ឆ្នាំកន្លង​ទៅ ​ការងារប្រយុទ្ធប្រឆាំងនឹងអំពើពុ​ករលួយគឺ ជាភារកិច្ច​ស្នូល​ដែល​ត្រូវ​បាន​អនុវត្តន៍​យ៉ាង​ញឹកញាប់​។ ដំណោះ​ស្រាយមួយក្នុង ចំណោមដំណោះស្រាយសំខាន់ៗនោះគឺបង្កើនប្រសិទ្ធភា​ពក្នុងការគ្រប់គ្រ​ងរដ្ឋ អំពីការ​ងារ​ប្រយុទ្ធ​ប្រឆាំងនឹងអំពើពុករលួយ។​ លេចធ្លោក្នុងនោះគឺការវាយត​ម្លៃ ចំពោះការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុក​រលួយថ្នាក់​ខេត្ត ដែលត្រូវបានអនុវត្ត​ន៍ ដោយអធិការកិច្ចរដ្ឋាភិបាល។​ នេះជាឆ្នាំទី៣ហើយ​ដែល​អធិការ​កិច្ច​រដ្ឋាភិបាល រៀបចំការវាយតម្លៃ​ចំពោះការងារប្រយុទ្ធប្រឆាំងនឹងអំ​ពើពុករលួយថ្នាក់ខេត្ត ហើយស​ម្រេចបាន​នូវលទ្ធផល​ដ៏ល្អណាស់។ ថ្លែងនៅសិក្ខាសាលា​ លោកស្រី Akiko Fujii អនុប្រធានតំ​ណាង UNDP ប្រចាំវៀត​ណាម​បានចាត់ទុកថា៖

​“ច្បាប់ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឆ្នាំ២០១៨ នឹងចូលជាធរមានចាប់ ពីខែកក្កដាខាងមុខ ហេតុ​នេះហើយ​សិក្ខាសាលា​ថ្ងៃនេះមាន​សារសំខាន់​ណាស់ ដើម្បីជួយអោយយើងក្រឡែកមើលឡើងវិញ​នូវរយៈពេល​២ឆ្នាំនៃការ​វាយតម្លៃ ​ចំពោះការងារប្រយុទ្ធប្រឆាំងនឹងអំពើពុក​រលួយនៅវៀតណាម តាមនោះ​កំណត់ ខ្លឹមសារ​ដែលត្រូវ​ការកែលំ​អ ក៏ដូចជាដាក់ចេញអនុសាសន៍​សម្រាប់ការកសាង ឯកសារណែនាំ​ការប្រតិបត្តិ​ច្បាប់ ផងដែរ​។ ការប្រតិប​ត្តិច្បាប់ប្រយុទ្ធ​ប្រឆាំងនឹង​ អំពើពុករលួយឆ្នាំ២០១៨ ប្រ​កបដោយជោគ​ជ័យនោះ គឺជា​កូន​សោ​ដើម្បី​ជួយ អោយវៀតណាមអាចសម្រេចបាននូវ​គោលដៅអភិវឌ្ឍប្រកបដោយចីរភា​ពឆ្នាំ ​២០៣០ ជាពិសេស​គឺគោលដៅលេខ១៦ស្ដីពីសន្តិភាព យុត្តិធម៌និងរបៀ​បរបប រឹង​មាំ”។

​លោកស្រី Akiko ក៏បានអះអាងថា UNDP វាយតម្លៃខ្ពស់ចំពោះការខិតខំ ប្រឹង​ប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់វៀតណាម ហើយត្រៀមខ្លួនជា ស្រេចជួយឧបត្ថម្ភរដ្ឋាភិបាល វៀតណាមនិង​បណ្ដាដៃ​គូក្នុង​ការ​អនុវត្ត​អនុសញ្ញាស្ដីពីការប្រយុទ្ធប្រឆាំងនឹ​ងអំពើពុករលួយផង​ដែរ៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top