• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បំផុ​ស​សប្តាហ៍កោះ​សមុទ្រវៀតណាម

នាថ្ងៃទី ១០ មិថុនា នៅទីក្រុង Nha Trang ក្រសួងបរិស្ថាននិងធនធានធម្មជាតិ បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa រៀបចំពិធីបំផុសថ្នាក់ជាតិ សប្តាហ៍កោះសមុទ្រវៀតណាម ខែសកម្មភាពដើម្បីបរិស្ថាន ជួយជ្រោមជ្រេងទិវាមហាសាគរពិភពលោក (៨ មិថុនា) និងទិវាបរិស្ថានពិភពលោក (៥ មិថុនា) ក្នុងឆ្នាំ ២០២៤។
យុវជនទីក្រុង Nha Trang ទស្សនាការតាំងពិព័រណ៍រូបថតក្នុងពិធីបំផុសសប្តាហ៍កោះសមុទ្រវៀតណាម។ រូបថត៖ Khuong Trung /dangcongsan.vn

ទិវាបរិស្ថានពិភពលោកឆ្នាំ ២០២៤ ត្រូបានរៀបចំឡើងដោយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) ដោយមានប្រធានបទ "ស្ដារឡើងវិញដីធ្លី  ការប្រឆាំងនឹងគ្រោះរាំងស្ងួត និងការរីករាលដាលនៃវាលខ្សាច់"។ ប្រធានបទនេះ ត្រូវបានជ្រើសរើសពីតថភាពបច្ចុប្បន្ន ដែលមានផ្ទៃដី ៤០% របស់ភពផែនដីត្រូវបានរិចរិល ប៉ះពាល់ដោយផ្ទាល់ដល់ពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក គំរាមកំហែងដល់ពាក់កណ្តាលនៃ GDP សរុបរបស់ពិភពលោក។

ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងបរិស្ថាននិងធនធានធម្មជាតិ លោកDang Quoc Khanh បានអំពាវនាវឲ្យមន្ទីរ ក្រសួង សាខា អង្គភាពនានានៅកម្រិតមជ្ឈិម អាជ្ញាធរមូលដ្ឋាន អង្គភាពអាជីវកម្ម និងប្រជាជនទាំងមូលចាត់វិធានការជាក់ស្តែង ដើម្បីដោះស្រាយបញ្ហាគ្រោះរាំងស្ងួត ការរីករាលដាលនៃវាលខ្សាច់ និងការការពារបរិស្ថាន។ ក្រសួងបរិស្ថាននិងធនធានធម្មជាតិបានកំណត់ថា ប្រធានបទសំខាន់នៃសប្តាហ៍កោះសមុទ្រវៀតណាមឆ្នាំនេះ គឺការគ្រប់គ្រងនិងប្រើប្រាស់លំហសមុទ្រប្រកបដោយនិរន្តរភាព។ លោករដ្ឋមន្ត្រី Dang Quoc Khanh បានសង្កត់ធ្ងន់ថា៖ “ប្រជាជនគ្រប់រូប អាជីវកម្ម និងអង្គការសង្គមនឹងក្លាយជាស្នូលដែលដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្តារឡើងវិញ ប្រឆាំងនឹងគ្រោះរាំងស្ងួត ការរីករាលដាលនៃវាលខ្សាច់ ការគ្រប់គ្រងធនធាន ការការពារបរិស្ថាន និងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ទន្ទឹមនឹងនោះ ជំរុញសក្តានុពល និងគុណសម្បត្តិរបស់តំបន់និងមូលដ្ឋាន ដើម្បីរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចក្នុងទិសដៅនិរន្តរភាព រួមចំណែកជួយវៀតណាមឆ្ពោះទៅអនាគតប្រកបដោយនិរន្តរភាព និងសុខដុមរមនាជាមួយធម្មជាតិ”៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

សកម្មភាពគួរឱ្យទាក់ទាញនៅក្នុងពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥

នាថ្ងៃទី ១៣ និងទី ១៤ ខែធ្នូ នៅតំបន់សេដ្ឋកិច្ចពិសេស Van Don ខេត្ត Quang Ninh បានប្រព្រឹត្តទៅពិធីបុណ្យក្រូច Van Don ឆ្នាំ ២០២៥ ដែលមានប្រធានបទ "រដូវនៃសេចក្តីរីករាយ"។

Top