• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បេសកជនពិសេសរបស់លោកអគ្គលេខាបក្ស តូ ឡឹម ជូនដំណឹងអំពីលទ្ធផលនៃមហាសន្និបាតលើកទី១៤ ជូនសហគមន៍ជនវៀតណាមនៅរុស្ស៊ី

រដ្ឋមន្ត្រីក្រសួងការបរទេសលោក ឡេ ហោយជុង បានជួបសំណេះសំណាលជាមួយ កម្មាភិបាលនិងបុគ្គលិកស្ថានទូត តំណាងយុវជន អ្នកប្រាជ្ញ និងអាណិកជនវៀតណាមនៅសហព័ន្ធរុស្ស៊ី។
បេសកជនពិសេសរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក ឡេ ហោយជុង។ រូបថត៖ TTXVN

នាថ្ងៃទី២៥ ខែកុម្ភៈ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ី នៅទីស្នាក់ការកណ្តាលនៃស្ថានទូតវៀតណាមប្រចាំសហព័ន្ធរុស្ស៊ី លោក ឡេ ហោយជុង រដ្ឋមន្ត្រីក្រសួងការបរទេស បានជួបសំណេះសំណាលជាមួយ  កម្មាភិបាលនិងបុគ្គលិកស្ថានទូត តំណាងយុវជន អ្នកប្រាជ្ញ និងអាណិកជនវៀតណាមនៅសហព័ន្ធរុស្ស៊ី ដើម្បីជូនដំណឹងអំពីលទ្ធផលលេចធ្លោនៃមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម (មហាសន្និបាតលើកទី១៤) និងភារកិច្ចសំខាន់ៗដែលថ្នាក់ដឹកនាំប្រទេសបានដាក់ចេញ ដើម្បីនាំប្រទេសវៀតណាមឆ្ពោះទៅរកយុគសម័យថ្មីមួយ។

នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេស លោក ឡេ ហោយជុង បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ទំនាក់ទំនងវៀតណាម-រុស្ស៊ី បានអភិវឌ្ឍយ៉ាងស្វាហាប់និងសម្រេចបានលទ្ធផលសំខាន់ៗជាច្រើន ដោយពង្រឹងទំនុកចិត្តលើសក្តានុពលនិងអនាគតនៃទំនាក់ទំនងទ្វេភាគី។ ភាគីទាំងពីរបានពិភាក្សាអំពីការរំពឹងទុកជាក់លាក់ ទិសដៅសក្តានុពល និងបានបង្ហាញការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីបន្ថែមទៀត។

ចំពោះនិស្សិតនិងយុវជន នៅក្នុងជំនួបនេះ រដ្ឋមន្ត្រី ឡេ ហោយជុង បានបញ្ជាក់ថា ចាប់ពីឆ្នាំនេះតទៅ នឹងមានការកើនឡើងយ៉ាងខ្លាំងនៃសកម្មភាពផ្លាស់ប្តូរនិស្សិត និងការបញ្ជូននិស្សិតទៅសិក្សានៅរុស្ស៊ី ដើម្បីឆាប់បំពេញកង្វះខាតបុគ្គលិកដែលធ្វើការជាមួយរុស្ស៊ីនាពេលបច្ចុប្បន្ន ក៏ដូចជាការឆ្លៀតយកមូលដ្ឋានអប់រំនិងបណ្តុះបណ្តាលវិទ្យាសាស្ត្ររបស់សហព័ន្ធរុស្ស៊ី ដើម្បីកសាងកម្លាំងពលកម្មមានគុណភាពខ្ពស់សម្រាប់វៀតណាម៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នាំ​ពាណិជ្ជកម្ម​វៀតណាម-ជប៉ុន​កើន​ដល់ ៦០ ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ ២០៣០

នៅព្រឹកថ្ងៃទី ២ ខែឧសភា នៅ​ទីស្នាក់ការ​រដ្ឋាភិបាល​ក្នុង​ទីក្រុង​ហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម ឡេ មិញហ៊ឹង បាន​ធ្វើជា​អធិបតី​ក្នុង​ពិធី​ស្វាគមន៍​លោកស្រី​នាយករដ្ឋមន្ត្រី​ជប៉ុនតាកាអ៊ីឈី សាណាអេ។

Top