• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បេក្ខជន ២២ នាក់ត្រៀមជាស្រេចសម្រាប់ការប្រឡង “សំនៀងអាស៊ាន+៣


 បេក្ខជនសំនៀងអាស៊ាន+៣ នៅឈូងសមុទ្រហាឡុង  
 

 នារៀលថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៩​ នៅខេត្ត Quang Ninh បេក្ខជនចូលរួមការប្រឡង  “សំនៀងអាស៊ាន +៣” ចំនួន ២២ នាក់ ដែលមកពីប្រទេសអាស៊ានទាំង១០ បាន​ត្រៀម​រៀប​ចំ​សម្រាប់​ការ​ប្រឡង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​​ព្រ័ត្រ។ 
 
បទ​ចម្រៀងដែលបានបេក្ខជនជ្រើសរើស សុទ្ធតែមានលក្ខណៈពិសេសដោយឡែក សំដៅ​ឧទ្ទេសនាម​អំពី​វប្បធម៌​​និងមនុស្ស​របស់ប្រទេសខ្លួន។ បេក្ខជន ម៉ា​ ច័ន្ទបញ្ញា មកពីកម្ពុជា បានឲ្យ​ដឹងថា៖ “នារា​ត្រីនេះ ខ្ញុំនឹង​បង្ហាញ​​​បទចម្រៀងដែល​មាន​ឈ្មោះ ថា “Now”។ បទ​ចម្រៀងនេះមានគោលបំណ​ងលើក​ទឹកចិត្ត ដល់ប្រជា​ជន​កម្ពុជា​ក៏ដូចជាប្រជាជនដទៃទៀត​នៅលើពិភពលោកអោយ លើក​កម្ពស់សាមគ្គីភា​ព បង្កើន​ភាព​ច្នៃ​ប្រឌិត​និង​សេចស្រឡាញ់ចំពោះ​ប្រទេសជាតិនិងវប្បធម៌នៃប្រ​ជាជន​របស់ខ្លួន។ ជាមួយនឹង​បទចំរៀង​នេះ ខ្ញុំ​ក៏បាន​រួម​ប​ញ្ចូលគ្នាជាមួយ “គ្រឿងទេស” ពិសេសរបស់​ប្រជាជាតិខ្មែរ ដូចជាឧបករណ៍​តន្ត្រីដ៏​វិសេស​វិសាល​របស់​កម្ពុជា”​។
 
ទោះ​បីជាបានចូលរួមនិងឈ្នះពានរង្វាន់ជាច្រើននៅក្នុងការប្រកួតប្រជែងក្នុងស្រុកក៏ដោយ ប៉ុន្តែបេក្ខជន Visouda Saiyasan មកពីប្រទេសឡាវ នៅតែមិនអាចចៀស វាងការភ័យបន្តិចបន្តួច មុន​ពេល​ចូល​រួម​សម្តែង​នារា​ត្រីនេះ។ នាងបានសំណេះសំណាលថា “សម្រាប់បទចម្រៀង​ដែលខ្ញុំនឹង​សម្តែងនៅ​ក្នុងវគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រនេះ​ ខ្ញុំបានត្រៀមជាយូរមកហើយ​។ ខ្លឹមសារនៃបទចំរៀង Just give me a reaso​n សំដៅទៅលើស្នេហា ហើយ​នេះ​ក៏​ជា​មនោ​សញ្ចេតនាដែលនាងខ្ញុំចង់ផ្ញើរទៅទស្ស​និក ជន។ ​ដើម្បីត្រៀម​ខ្លួនសម្រាប់​វគ្គពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​​និ​ងវគ្គផ្តាច់ព្រ័ត្រសំនៀងអាស៊ា​នលើកនេះ ខ្ញុំបានត្រៀមទាំ​ងសំលៀក​បំពាក់​និង​សុខភាព​ផង​”​។
 
ក្រោយ​ពីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ គណៈកម្មការវិនិច្ឆ័យ នឹងជ្រើសរើសយកបេក្ខជន ១០ នាក់ដែលល្អបំផុត ដើម្បី​បន្តការ​ប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាត្រីថ្ងៃទី ២៨ ​ខែកក្កដា​៕

 

តាម VOV5 - វិទ្យុ​សំឡេងវៀតណាម​
 

HSBC បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២២ ឡើងដល់ ៦,៩%

HSBC បង្កើនការព្យាករណ៍កំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២២ ឡើងដល់ ៦,៩%

ថ្វីត្បិតតែមានបញ្ហាប្រឈមជាសកលក៏ដោយ ក៏វៀតណាមកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង រហុតដល់ក្លាយទៅជាប្រទេសលេចធ្លោក្នុងតំបន់ទាក់ទងនឹងកំណើន GDP ផងដែរ។

Top