• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើក​កម្មវិធី​ភាពជា​ដៃគូប៉ាស៊ីហ្វិកឆ្នាំ​២០២៣​ (PP២៣)

នាយយប់ថ្ងៃទី ៩ ខែសីហា នៅទីក្រុង Tuy Hoa ខេត្ត Phu Yen បានបើកកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ ២០២៣ (Pacific Partnership – PP២៣)។
គណៈកម្មការរៀបចំ PP២៣ នៅខេត្ត Phu Yen បានចូនផ្កាអបអរសាទរតំណាងដៃគូដែលចូលរួម PP២៣។ រូបថត៖ VNA

PP២៣ មានសមាជិកជិត ១.៥០០ នាក់មកពីសហរដ្ឋអាមេរិកនិងប្រទេសដៃគូមួយចំនួនទៀតដូចជា៖ អូស្ត្រាលី កាណាដា ឈីលី ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ និងអង់គ្លេស។ ក្នុងពិធីបើកនេះ លោកស្រី Susan Burns អគ្គកុងស៊ុលអាមេរិកប្រចាំទីក្រុងហូជីមិញបានសង្កត់ធ្ងន់ថា វៀតណាមគឺជាទីបង្អង់ដំណើរដំបូងគេក្នុងកម្មវិធីភាពជាដៃគូប៉ាស៊ីហ្វិកឆ្នាំ ២០២៣ ដោយសារតែសារៈសំខាន់ជាយុទ្ធសាស្ត្ររបស់វៀតណាមនៅមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក។ កម្មវិធីឆ្នាំនេះបានឆ្លុះបញ្ចាំងពីស្មារតីនៃការគាំទ្រគ្នាទៅវិញទៅមកនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាមេរិក ដែលបានរួមចំណែកអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូទ្វេភាគីក្នុងរយៈពេល២៨ឆ្នាំចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូត (១៩៥-២០២៣) និងរយៈពេល ១០ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយរវាងអាមេរិកនិងវៀតណាម (២០១៣-២០២៣)។ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរីកចម្រើនជាងពេលណាៗទាំងអស់ ដែលត្រូវបានកសាងដោយទំនុកចិត្ត ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅរបស់អាមេរិកចំពោះប្រទេសវៀតណាមដ៏រឹងមាំ វិបុលភាព ស្វ័យភាព និងឯករាជ្យ។

នៅខេត្ត Phu Yen កម្មវិធីបានសាងសង់ ឬជួសជុលសាលារៀន ស្ថានីយ៍សុខាភិបាល មណ្ឌលសហគមន៍ ទីជម្រកខ្យល់ព្យុះ និងប្រព័ន្ធទឹកសាបផងដែរ។ កម្មវិធីនេះបានប្រព្រឹត្តិទៅរហូតដល់ថ្ងៃទី ១៨ ខែសីហា៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

កាណាដាអះអាងពីការឱ្យ​តម្លៃចំពោះ​ទំនាក់ទំនងជាមួយវៀតណាម

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយពីការិយាល័យអគ្គទេសាភិបាលកាណាដា មុនពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម ទៅកាន់កាណាដា លោកស្រី​អគ្គទេសាភិបាល លូអ៊ីស អាប៊ួរ បានឱ្យ​ដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះ លោក​អគ្គលេខាបក្ស ប្រធានរដ្ឋ តូ​ ឡឹម នឹងចូលរួមក្នុងសកម្មភាពនានានៅទីក្រុងអូតាវ៉ា ដើម្បីបន្ត​ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

Top