
ទិដ្ឋភាពនៃពិធី (រូបថតៈ Nhandan)
នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ ក្នុងទីក្រុង សេរី សោភ័ណ ខេត្តបន្ទាយមានជ័យ មានចម្ងាយប្រហែល ៤៣០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ទៅភាគពាយ័ព្យនោះ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីភាពអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានរួមសហការជាមួយអនុព័ន្ធយោធាវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជានិងអាជ្ញាធរមូលដ្ឋាន បានបើក សម្ពោធដាក់ឲ្យដំណើរការស្តូបមិត្តភាពវៀតណាម - កម្ពុជា។
អញ្ជើញថ្លែងនៅទីនេះ ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញែម វាលី បានសង្កត់ធ្ងន់ថា សំណង់ស្តូបមិត្តភាពវៀតណាម-កម្ពុជាត្រូវបានកសាងឡើងនៅតាមបណ្តាខេត្តនិងក្រុងជាច្រើនក្នុងទូទាំងប្រទេសកម្ពុជា ដើម្បីរំលឹកដល់ វីរៈបុរសនៃប្រទេសទាំងពីរ ដែលបានបូជាសាច់ស្រស់ឈាមស្រស់សម្រាប់បុព្វហេតុរំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍។ លោកបានអះអាងថា “នោះគឺជាការពិតនៃប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបានឡើយ។ ប្រជាជនកម្ពុជាតែងតែចងចាំជានិច្ចថា ប្រសិនបើគ្មានជ័យជម្នះថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ គឺពុំមានថ្ងៃនេះឡើយ”។
សូមគូសបញ្ជាក់ថា ស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តបន្ទាយមានជ័យ ត្រូវបានសាងសង់នៅលើផ្ទៃដីជិត ៥.០០០ ម៉ែត្រការ៉េ ដែលជាសំណង់ទី ១៥ ក្នុងចំណោមស្តូបទាំង ១៧ ដែលត្រូវបានជួសជុលឡើងវិញ កែលម្អនិងសាងសងថ្មីនៅក្នុងប្រទេសកម្ពុជា៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម