អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោកស្រីអនុប្រធានរដ្ឋ វ៉ូ ធីអាញសួន បានសង្កត់ធ្ងន់លើគុណូបការៈដ៏មហិមារបស់លោកប្រធានហូជីមិញ ក៏ដូចជាមនោសញ្ជេតនាដែលប្រជាជនវៀត ណាមទាំងអស់ដែលរស់នៅទូទាំងទ្វីបទាំងប្រាំមានចំពោះលោក។ លោកស្រីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលកៀហ្ស៊ីស៊ីស្ថាន ក៏ដូចជាទីក្រុងប៊ីស្គេក បានគាំទ្រលើសំណង់វិមានលោកប្រធានហូជីមិញ ហើយជាអាស្រ័យដ្ឋានមានអត្ថន័យសម្រាប់ប្រជាជន វៀតណាមដែលឃ្លាតឆ្ងាយពីស្រុកកំណើត។ បន្ទាប់នោះ លោកស្រីអនុប្រធានរដ្ឋ រួមជាមួយតំណាងថ្នាក់ដឹក នាំគៀហ្ស៊ីស៊ីស្ថាន និងគណៈប្រតិភូដទៃទៀត បានធ្វើពិធីកាត់ខ្សែបូរបើកសម្ពោធវិមានលោកប្រធានហូជីមិញ។ គណៈប្រតិភូបានដាក់ផ្កា និងធ្វើពិធីស្មឹងស្មាធិ៍មួយនាទី ដើម្បីរំលឹកដល់លោកប្រធានហូជីមិញ។
សូមគូសបញ្ជាក់ថា ការបើកសម្ពោធវិមានលោកប្រធានហូជីមិញនៅក្រុងប៊ីស្គេកមានសារៈសំខាន់ជាក់ស្តែងក្នុងការណែនាំទៅកាន់ប្រជាជនកៀហ្ស៊ីស៊ីស្ថាន អំពីលោកប្រធាន ហូជីមិញ ប្រទេសជាតិ ប្រជាជន និងវប្បធម៌របស់វៀតណាម ខណៈពេលដែលក៏ចូលរួមចំណែកក្នុងការបង្កើតនិមិត្តរូបនៃមិត្តភាព បង្កើនការយោគយល់ និងការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជនរវាងវៀតណាម និងកៀហ្ស៊ីស៊ីស្ថាន។ សំណង់នេះកាន់តែមានអត្ថន័យថែមទៀត នៅពេលដែលកៀហ្ស៊ីស៊ីស្ថានជាប្រទេសទី ៥៣ ក្នុងចំណោម ៥៦ ប្រទេស ដែលលោកប្រធានហូជីមិញបានឆ្លងកាត់ផងដែរ៕






