• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធដំណើរកម្សាន្ត Da Lat ពេលរាត្រីនៅស្ថានីយ៍រថភ្លើងចំណាស់ជាងគេនៅវៀតណាម

កាលពីយប់ថ្ងៃទី ១៤ មេសា នៅស្ថានីយ៍រថភ្លើង Da Lat ទីក្រុង Da Lat ខេត្ត Lam Dong អគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀតណាម បានបើកសម្ពោធដំណើររថភ្លើងពេល រាត្រី Da Lat - Trai Mat ដោយមានឈ្មោះថា “ដំណើរពេលរាត្រីនៅ Da Lat”។
ខ្សែរថភ្លើង "ដំណើរពេលរាត្រីនៅ Da Lat"។ (រូបថត៖ VOV)
ខ្សែរថភ្លើង "ដំណើរពេលរាត្រីនៅ Da Lat" ដំណើរការក្នុងល្បឿនយឺត ជាមួយ នឹងពេលវេលាធ្វើដំណើរទៅមកសរុប ១ ម៉ោង ដែលត្រូវបានដាក់ឱ្យដំណើរការ ចាប់ពី ម៉ោង ៦និង១៥នាទី ល្ងាច ដល់ម៉ោង ៩និង២០នាទី យប់ជារៀងរាល់ថ្ងៃ។ ចូលរួមដំណើររថភ្លើងពេលរាត្រីនេះ ក្រៅពីទទួលបានបទពិសោធន៍នូវការគយគន់ទិដ្ឋភាពពេលយប់ ដ៏ស្រស់ស្អាតនៃទីក្រុង Da Lat ភ្ញៀវទេសចរក៏អាចរីករាយជាមួយនឹងតន្ត្រី និងអាហារ ពេលល្ងាចតាមតម្រូវការផងដែរ។ លោក Dao Anh Tuan ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនភាគហ៊ុនដឹកជញ្ជូនផ្លូវដែក Saigon ចំណុះអគ្គក្រុមហ៊ុនផ្លូវរថភ្លើងវៀត ណាម បានឲ្យដឹងថា៖
“យើងសង្ឃឹមថា “ដំណើរពេលរាត្រីនៅ Da Lat” មិនត្រឹមតែជាផលិតផលដ៏ ពិសេស រួមចំណែកអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសេដ្ឋកិច្ចពេលរាត្រីរបស់ទីក្រុង Da Lat ប៉ុណ្ណោះទេ ថែមទាំងជាផលិតផលចាប់ផ្តើមសម្រាប់ការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ សេវាកម្មពេញលេញ... ដើម្បីឲ្យខ្សែផ្លូវរថភ្លើង Da Lat - Trai Mat ក្លាយជាគោលដៅ វប្បធម៌ ទេសចរណ៍ និងភោជនាហារដែលមិនអាចខ្វះបានសម្រាប់ភ្ញៀវទេសចរពេល មក Da Lat ម្ដងៗ”៕
  
 

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

វិថីផ្កា Nguyen Hue បើកទូលាយលំហរនិងឆ្លងបទពិសោធន៍ទាំងយប់ទាំងថ្ងៃ ជាលើកដំបូង

នាយប់ថ្ងៃទី១៥ ខែកុម្ភៈ (ថ្ងៃទី២៨ ខែកត្តិក តាមច័ន្ទគតិ) វិថីផ្កា Nguyen Hue បានបើកជាផ្លូវការ ដោយទាក់ទាញប្រជាជននិងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។

Top