• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម្ពោធគេហទំព័រពាណិជ្ជកម្មវៀតណាម


 បើកសម្ពោធគេហទំព័រពាណិជ្ជកម្មវៀតណាម (Internet)     

គេហទំព័រពាណិជ្ជកម្មវៀតណាមមានអាស័យដ្ឋាន www.vietnamtradeporal.gov.vn ត្រួវបានដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១២ ខែកក្ដដា ឆ្នាំ២០១៧។ គេហទំព័រពាណិជ្ជកម្មវៀតណាមនេះក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋានគយចំណុះក្រសួងហិរញ្ញវត្ថុ ដោយមានការជួយឧបត្ថម្ភខាងបច្ចេកទេសរបស់ក្រុមធនាគារ​ពិភពលោកប្រចាំនៅវៀតណាម សំដៅបង្កើនលទ្ធភាពព្យាករណ៍ប្រកបដោយតម្លាភាពចំពោះច្បាប់និង​នីតិវិធីបែបបទដែលទាក់ទងនឹងពាណិជ្ជកម្មវៀតណាម ហើយជួយឲ្យវិនិយោគិនក្នុងនិងក្រៅប្រទេសទាក់ទងផ្ទាល់ជាមួយបញ្ញត្តិស្ដីពីពាណិជ្ជកម្មវៀតណាម។ គេហទំព័រនេះផ្ទុកព័ត៌មានដែលទាក់ទងនឹងបញ្ញត្តិច្បាប់និងបែបបទនាបច្ចុប្បន្នស្ដីពីពាណិជ្ជកម្ម បែបបទរដ្ឋបាល តារាងលិខិតអនុញាត្តិ ដោយមានភាសារចំនួនពីរគឺវៀតណាមនិងអង់គ្លេសជាដើម។ អញ្ជើញថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម លោក Dinh Tien Dung បានអះអាងថា ការដែលដាក់ឲ្យដំណើរការគេហទំព័រពាណិជ្ជកម្មវៀតណាមនឹងជួយឲ្យសហគ្រាសនិងភាគីទាក់ទិននានាស្វែងរកបានព័ត៌មានចាំបាច់និងមានប្រយោជន៍។ លោក Sebastian Eckardt  នាយកជាតិធនាគារពិភពលោកស្ដីទីប្រចាំនៅវៀតណាមបានចាត់ទុកថា គេហទំព័រនេះជាផ្នែកសំ​ខាន់​មួយក្នុងការខិតខំប្រឹងប្រែងដ៏ធំធេងរបស់រដ្ឋាភិបាសំដៅបង្កើនការបង្កលក្ខណៈងាយស្រួលលើវិស័យ​ពាណិជ្ជកម្ម ហើយធនាគារពិភពលោកត្រៀមខ្លួនជាស្រេចបន្តជួយឧបត្ថម្ភចំពោះការខិតខំប្រឹងប្រែងទាំងនេះ​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់

ពិធីបំផុសខែសកម្មភាពដើម្បីជនចាស់ជរាវៀតណាមឆ្នាំ ២០២៦ ក្រោមប្រធានបទ "សហគមន៍​រួម​ដៃគ្នាថែទាំជនចាស់ជរា ក្នុងបរិបទនៃចំនួនប្រជាជនវ័យចំណាស់" ដើម្បីជួយជ្រោមជ្រែងទិវាអន្តរជាតិមនុស្សចាស់ បាន​ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី ១ ខែតុលា នៅទីក្រុងហៃហ្វុង។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា ប្រធានគណៈកម្មាធិការជាតិ​ទទួលបន្ទុកជន​ចាស់ជរាវៀតណាម បានចូលរួមក្នុងពិធីនេះ។

Top