• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម

ប្រធានរដ្ឋសភាបានស្នើឲ្យសមាជិកសភាផ្ដល់មតិយោបល់លើវិស័យនីមួយៗ និងវិស័យពាក់ព័ន្ធនានាហើយចូលរួមវិភាគទានមតិយោបល់យ៉ាងសកម្ម ដើម្បីលើកកំពស់គុណភាពនៃគម្រោងច្បាប់ទាំងនេះឲ្យល្អប្រសើរបំផុតផងដែរ។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិ។ រូបថត៖ quochoi.vn 

នាព្រឹកថ្ងៃទី១៤ ខែមីនា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម័យប្រជុំលើកទី៣១ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។

អញ្ជើញថ្លែងមតិបើក លោកប្រធានរដ្ឋសភាបានមានប្រសាសន៍ថា ដោយប្រព្រឹត្តិទៅក្នុងរយៈពេល ៣ ថ្ងៃកន្លះ សម័យប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើការបំភ្លឺ ទទួលមតិ និងកែសម្រួលចំពោះគម្រោងច្បាប់ចំនួន ៧ មុនពេលសុំមតិយោបល់ក្នុងកិច្ចប្រជុំសមាជិកសភានឹងដាក់ជូនរដ្ឋសភាក្នុងសម័យប្រជុំលើកទី ៧ ដើម្បីពិចារណា និងអនុម័តរួមមាន៖ ច្បាប់រដ្ឋធានី (វិសោធនកម្ម); ច្បាប់ស្តីពីការរៀបចំតុលាការប្រជាជន (វិសោធនកម្ម); ច្បាប់ធានារ៉ាប់រងសង្គម (វិសោធនកម្ម); ច្បាប់ផ្លូវគោក; ច្បាប់ស្តីពីសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ផ្លូវគោក; ច្បាប់ស្តីពីឧស្សាហកម្មការពារជាតិ សន្តិសុខ; ច្បាប់វិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីការដេញថ្លៃទ្រព្យសម្បត្តិ។ ដោយសង្កត់ធ្ងន់ថា នេះគឺជាខ្លឹមសារសំខាន់នៃសម័យប្រជុំ ប្រធានរដ្ឋសភាបានស្នើឲ្យសមាជិកសភាផ្ដល់មតិយោបល់លើវិស័យនីមួយៗ និងវិស័យពាក់ព័ន្ធនានាហើយចូលរួមវិភាគទានមតិយោបល់យ៉ាងសកម្ម ដើម្បីលើកកំពស់គុណភាពនៃគម្រោងច្បាប់ទាំងនេះឲ្យល្អប្រសើរបំផុតផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ឆ្លង​បទពិសោធន៍ធ្វើ​សិប្បកម្ម​ម្រ័ក្សណ៍​ខ្មុក ​នៅ​ចំ​កណ្តាលវិថីបុរាណ

ឆ្លង​បទពិសោធន៍ធ្វើ​សិប្បកម្ម​ម្រ័ក្សណ៍​ខ្មុក ​នៅ​ចំ​កណ្តាលវិថីបុរាណ

ជាសកម្មភាពមួយក្នុងកម្មវិធី បុណ្យតេតវៀតណាម បុណ្យតេតតាមដងវិថី ឆ្នាំ ២០២៦ workshop "ដើរតាមគន្លងជើងសេះរបស់ព្រះ Giong" (៩-២០ កុម្ភៈ) បាននាំមកជូនប្រជាជន និងភ្ញៀវទេសចរនូវបទពិសោធន៍នៃរបរសិប្បកម្ម ម្រ័ក្សណ៍ខ្មុក ប្រពៃណី ដោយឥតគិតថ្លៃ នៅចំកណ្តាលវិថីបុរាណហាណូយ ។

Top