• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសម័យប្រជុំលើកទី១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នីតិកាលទី១៥

សម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកនៅថ្ងៃទី ៩ ខែសីហា ហើយគ្រោងនឹងបិទនៅថ្ងៃទី១១ ខែសីហា។
  ទិដ្ឋភាពទូទៅនៃពិធីបើកសម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ (រូបថត៖ quochoi.vn)  

អំពីការងារតាក់តែងច្បាប់ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណា និងអនុម័តលើ សេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន២; ពិចារណា និងសម្រេចលើការបំពេញបន្ថែម សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រង ប្រើប្រាស់ទុនរដ្ឋក្នុងវិស័យផលិតកម្ម អាជីវកម្មនៅ សហគ្រាស (ធ្វើវិសោធនកម្ម) ទៅក្នុងកម្មវិធីតាក់តែងច្បាប់និងបទបញ្ញត្តិឆ្នាំ២០២៣។

ទាក់ទិននឹងបញ្ហាសេដ្ឋកិច្ចសង្គម គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្ដល់ យោបល់លើសេចក្តីព្រាងផែនការវិនិយោគសាធារណៈរយៈពេលមធ្យមដោយដើមទុនថវិកាមជ្ឈិមក្នុងដំណាក់កាលឆ្នាំ ២០២១- ២០២៥ សម្រាប់បញ្ជីគម្រោងដែលបាន បង្ហើយនីតិវិធីវិនិយោគហើយបំពេញបន្ថែម កែសម្រួលផែនការវិនិយោគរយៈពេល មធ្យមដោយដើមទុនថវិកាមជ្ឈិមក្នុងដំណាក់កាល ២០២១-២០២៥ របស់បណ្ដាក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាន (វគ្គទី ៣); ពិចារណាលើសំណើរបស់រដ្ឋាភិបាលពាក់ព័ន្ធ នឹងការអនុវត្តគោលនយោបាយជួយឧបត្ថម្ភនិយោជិតនិងនិយោជកពីមូលនិធិធានារ៉ាប់រងភាពអត់ការងារធ្វើ ស្តីពីគោលនយោបាយជួយឧបត្ថម្ភនិយោជិត និងនិយោជកដែល រងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩។

ទាក់ទិននឹងការងារឃ្លាំមើល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកសម័យ ប្រជុំសួរដេញដោលកាលពីថ្ងៃទី១០ ខែសីហា ដោយតភ្ជាប់តាមប្រព័ន្ធទូរទស្សន៍ អនឡាញជាមួយគណៈប្រតិភូសមាជិករដ្ឋសភាចំនួន៦២ នៅតាមបណ្តាខេត្តទីក្រុង ក្រោមឱវាទមជ្ឈិម លើក្រុមខ្លឹមសារដូចជា៖  ការងារគ្រប់គ្រងរដ្ឋលើសន្តិសុខ អ៊ីនធឺណិត បញ្ហាសុវត្ថិភាពសម្រាប់ប្រព័ន្ធសន្តិសុខអ៊ីនធឺណិតជាតិនៅក្នុងរយៈពេល បច្ចុប្បន្ន; ដំណោះស្រាយដើម្បីទប់ស្កាត់ និងចាត់ការយ៉ាងតឹងរ៉ឹងនូវបទល្មើសបច្ចេក វិទ្យាខ្ពស់; វិស័យវប្បធម៌ កីឡា និងទេសចរណ៍ ជាដើម៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top