• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

បើកសប្តាហ៍អាស៊ាន-ចិន

តាមរយៈសកម្មភាពជាបន្តបន្ទាប់នៃ “សប្តាហ៍អាស៊ាន-ចិន” នឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគី ជំរុញការសម្រេចគោលដៅរួមរបស់ភាគីទាំងពីរ ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិនលើវិស័យជាច្រើនប្រកបដោយគុណភាពខ្ពស់ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។
សប្តាហ៍អាស៊ាន-ចិន

"សប្តាហ៍អាស៊ាន - ចិនឆ្នាំ ២០២៣" បានបើកកាលពីម្សិលមិញ (ថ្ងៃទី សីហា) នៅទីក្រុង Fuzhou ខេត្ត Fujian ប្រទេសចិន។ អញ្ជើញចូលរួមក្នុងពិធីបើកនេះមាន ប្រតិភូជិត ៣០០ នាក់ រួមទាំងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងចិន។

អញ្ជើញថ្លែងមតិក្នុងពិធីបើក អគ្គលេខាធិការមជ្ឈមណ្ឌលចិន-អាស៊ាន លោក Shi Zhongjun បានសង្កត់ធ្ងន់ថា តាមរយៈសកម្មភាពជាបន្តបន្ទាប់នៃ “សប្តាហ៍អាស៊ាន-ចិន” នឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគី ជំរុញការសម្រេចគោលដៅរួមរបស់ភាគីទាំងពីរ ជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងចិនលើវិស័យជាច្រើនប្រកបដោយគុណភាពខ្ពស់ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

សកម្មភាពជាបន្តបន្ទាប់នៃ "សប្តាហ៍អាស៊ាន-ចិន" នឹងអូសបន្លាយ រហូតដល់ថ្ងៃទី ១១ ខែសីហា ដោយមានសកម្មភាពជាច្រើនដូចជា៖ វេទិកាក្រោមប្រធានបទ "ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិនឆ្ពោះទៅរកយុគសម័យថ្មី", វេទិកាកិច្ចសហប្រតិបត្តិការវិនិយោគពាណិជ្ជកម្មអាស៊ាន-ចិន វេទិកាយុវជន សប្តាហ៍ ភាពយន្ត និងពិធីបុណ្យម្ហូបអាហារ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

USTDA ប្រាថ្នាចង់បន្តរួមដំណើរជាមួយវៀតណាមក្នុងការអភិវឌ្ឍគម្រោងនានាដែលមានគុណភាពខ្ពស់

នារសៀលម្សិលមិញ (ថ្ងៃទី ២១ ខែកញ្ញា តាមម៉ោងក្នុងតំបន់) នៅទីក្រុងញូវយ៉ក អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោកតូ ឡឹម បានទទួលជួបលោក Thomas R. Hardy នាយកស្តីទី ទីភ្នាក់ងារពាណិជ្ជកម្ម និងអភិវឌ្ឍន៍សហរដ្ឋអាមេរិក (USTDA)។

Top