ឪបើកសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម
នារាត្រីថ្ងៃទី ៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម រួមសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជាបានរៀបចំបើកសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ២០១៧ ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ អញ្ជើញថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីក្រសួងវប្បធម៍កីឡានិងទេសចរណ៍វៀតណាម លោក Vuong Duy Bien បានអះអាងថា វៀតណាមនិងកម្ពុជាបានឆ្លងកាត់ពាក់កណ្ដាលសតវត្ស ចាប់តាំងពីពេលបង្កើតទំនាក់ទំនងការទូតមក។
ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ ស៊ីជម្រៅ និងជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃ ហើយទទួលបាន លទ្ធផលសំខាន់ៗជាច្រើនក្នុងវិស័យនយោបាយ - សេដ្ឋកិច្ច - វប្បធម៌ - អប់រំ នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។
សប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាមប្រព្រឹត្តិទៅនៅទីក្រុងហាណូយ និងទីក្រុង Ha Long ដោយមានអត្ថន័យឧទ្ទេសនាមដល់សាធារណៈជនវៀតណាមនិងមិត្តភក្តិអន្តរជាតិនូវខឿនវប្បធម៌សំបូរបែបរបស់ប្រទេសកម្ពុជា៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម